អាថ៌កំបាំងបុគ្គលជោគជ័យទាំង៥០០នាក់ដែលក្លាយជាសេដ្ឋី
មនុស្សជាច្រើនបានសួរថា តើធ្វើដូចម្តេចទើបក្លាយជាអ្នកមាន? នេះជាសំនួរទូរទៅដែលមនុស្សចង់បានចម្លើយ នៅក្នុងសំនួរខាងលើផងដែរ ចុះចំនែកអ្នកដែលកំពុងអានលើវេបសាយ មើលកំសាន្ត ចង់ដឹងដែរអត់? បើចង់ដឹងតោះទៅអានទំាងអស់គ្នា ។
ណាប៉ូឡេអុងហៀល (Napoleon Hill) ដែលជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញដែលមានចំណងជើងថា “សញ្ជឹងគិត រួចក្លាយជាអ្នកមាន Think and Grow Rich” បាន ចំណាយពេលស្រាវជ្រាវអស់រាប់ឆ្នាំទៅលើកំពូលអ្នកមានទាំង ៥០០ នាក់នៅអាមេរិក ដើម្បីស្រាយចំងល់ថាអ្វីទៅជាកត្តាចំបងដែលនាំឲ្យមនុស្សក្លាយជាអ្នកមាន។ លោករកឃើញថាអ្នកមានទាំង ៥០០ នាក់នោះ មានចំនុចរួមមួយគឺសំលឹងមើលអនាគតដោយភាពវិជ្ជមាន។ ពួកគេគិតថាអ្វីៗអាចសម្រេចទៅបានតាមការចង់បាន។ តាមរយៈរបកគំហើញនេះសៀវភៅមួយក្បាលដ៏មានតម្លៃខាងលើបានបោះពុម្ព ផ្សាយនិងលក់ដាច់បំផុតក្នុងពិភពលោក។
ក្រោយៗមកមានមនុស្សមិនតិចទេដែលបានក្លាយជាអ្នកមានដោយសារ អនុវត្តតាមវិធីសាស្ត្ររបស់ណាប៉ូឡេអុងហៀល។ ក្នុងសៀវភៅ សញ្ជឹងគិត រួចក្លាយជាអ្នកមាន ផ្តោតជាសំខាន់ លើការកែប្រែផ្នត់គំនិតខាងក្នុង ឲ្យមានភាពប្រាកដប្រជាអំពីទំហំទឹកប្រាក់ដែលមនុស្សម្នាក់ៗ ប្រាថ្នាចង់បានក្នុងមួយឆាកជីវិតនេះ រួចហើយតម្កល់ចិត្តរំលឹកជារៀងរាល់ថ្ងៃអំពីក្តីប្រាថ្នានេះ។ កាលណាចិត្តខាងក្នុងរឹងមាំច្បាស់លាស់អំពីទឹកប្រាក់ដែលខ្លួន ប្រាថ្នាចង់បានហើយ នោះវានឹងស្តែងអានុភាពទាក់ទាញបង្កើតឲ្យលេចជារូបរាងឡើងនៅ ពិភពខាងក្រៅ៕
ខាងក្រោមជាទស្សនៈខ្លះនៅក្នុងសៀវភៅ “សញ្ជឹងគិត រួចក្លាយជាអ្នកមាន Think and Grow Rich”
១) «ប្រសិនបើអ្នកមិនអាចធ្វើរឿងអស្ចារ្យនោះទេ ត្រូវធ្វើរឿងតូចតាចតាមវិធីអស្ចារ្យ»។
២) «សមិទ្ធិផលដ៏អស្ចារ្យ គឺតែងកើតចេញពីការលះបង់ដ៏មហិមា ហើយវាមិនដែលកើតចេញពីភាពអាត្មានិយមនោះទេ»។
៣) «មានតែលុយតែគ្មានខួរ គឺតែងតែជារឿងគ្រោះថ្នាក់»។
៤) «ជ័យជម្នះតែងតែកើតឡើង សម្រាប់មនុស្សដែលមិនព្រមឈប់ប្រយុទ្ធ»។
៥) «អ្នកដែលខិតខំធ្វើការងារលើសពីតម្លៃឈ្នួលគេផ្ដល់ឲ្យនោះ នឹងទទួលបានតម្លៃឈ្នួលលើសពីការងារខ្លួនបានធ្វើ នៅពេលឆាប់ៗខាងមុខ»។
៦) «គំនិត គឺជាការចាប់ផ្ដើមនៃភ័ព្វសំណាងទាំងអស់»៕
តាមលោក ណាប៉ូលេអុង ហីល អ្នកមាន ត្រូវមាននូវលក្ខណៈ ទាំង ១២ ដូចខាងក្រោម៖
- មានឥរិយាបទ វិជ្ចមាន
- មានសុខភាពល្អ
- មានសុខដុមភាព ក្នុងទំនាក់ទំនងនិងអ្នកដ៏ទៃ
- គ្មានសេចក្តីភ័យខ្លាច
- មានក្តីរំពឹងថានឹងទទួលបានជោគជ័យនាពេលអនាគត
- មានលទ្ឋភាពក្នុងការប្រើប្រាស់ជំនឿរបស់ខ្លួន
- មានបំណងនឹងរំលែកសេចក្កីសុខនិង មង្គលទៅអ្នកផ្សេង
- មានសមត្ថភាព ក្នុងការបង្កើតចំនងស្នេហា
- មានការបើកចំហ និងការព្រមទទួលយកនូវ ចំនេះដឹង ពីគ្រប់មដ្ឋាន
- មានវិន័យច្បាស់លាស់ក្នុងខ្លួន
- មានគតិក្នុងការស្វែងយល់អំពីអ្នកដ៏ទៃ
- មានសុវត្ថិភាព ផ្នែកហិរញ្ញវត្ថុ(ទ្រព្យសម្បត្តិ)
កែសម្រួលដោយៈMr365