ប្រវត្តិសង្ខេប របស់ម្ចាស់ក្រុមហ៊ុន កូកាកូឡា (Coca Cola)Asa Griggs Candler
Asa Griggs Candler កើតក្នុងឆ្នាំ១៨៥១ ក្នុងភូមិ Rica ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិច។ Candler កើតក្នុងត្រកូលកសិករក្រីក្រមួយ។ ដោយសារមានបដិវត្តន៍ឧស្សាហកម្ម Asa ត្រូវបង្ខំចិត្តធ្វើចំនាកស្រុកទៅស្វែងរក ការងារនៅទីក្រុងដោយបាតដៃទទេ ដូចជាអ្នកដ៏ទៃទៀតដែរ។
ក្នុងឆ្នាំ១៨៧៣ Asa មានអាយុ ២២ឆ្នាំ គាត់គ្មានមុខរបរអ្វីច្បាស់លាស់នោះទេ ហើយថែមទាំងគ្មានដើមទុនសំរាប់រកស៊ីទៀត តែគាត់បានព្យាយាមប្រកបរបរលក់ដូរអីវ៉ានតិចទួច ដើម្បីចិញ្ចឹមជីវិត។ ដោយសារតែភាពឧស្សាហ៍ព្យាយាម និងភាពរហ័សរហួនរបស់គាត់ បានជួយឲ្យមុខរបររបស់គាត់មានការរីកចំរើនបន្តិចម្តងៗ។ គាត់បើកហាងលក់គ្រឿងសំអាង បន្ទាប់មកគាត់បានពង្រីកទៅជាហាងលក់ ថ្នាំពេទ្យ និងវត្ថុធាតុគីមីដែលប្រើប្រាស់ប្រចាំថ្ងៃវិញ។ គាត់មិនត្រឹមតែលក់រាយនោះទេ គាត់បានចាប់ផ្តើមលក់ដុំសំរាប់ចែកចាយទៅតំបន់ដាច់ស្រយាលមួយចំនួនផង ដែរ។ ពេលនោះហើយដែលគំនិតជំនួយរបស់គាត់ចាប់ផ្តើមមានការរីកចំរើន។
ជាបណ្តើរ Asa Griggs Candler ក៏បានស្គាល់គ្នាជាមួយឧសថការីម្នាក់មានឈ្មោះថា Pemberton។ Asa Griggs Candler ពេលនោះ Asa Griggs Candler ក៏បានស្គាល់រសជាតិភេសជ្ជៈចំឡែកម្យ៉ាងដែល Pemberton បានបង្កើតឡើង ដែល Asa Griggs Candler ទទួលស្គាល់ថា ជាភេសជ្ជៈដែលមានរស់ជាតិឆ្ងាញ់ចំឡែក។ ពេលនោះដែរ ការរកស៊ីលក់ដូររបស់ Pemberton ក៏កំពុងជួបការលំបាក ហេតុនេះហើយ Asa Griggs Candler បានយកឪកាសនោះ ធ្វើការចចារទិញយកផ្តាច់មុច រូបមន្តការលាយ ភេសជ្ជៈនោះពីលោក Pemberton។ ចំនួនលុយ ២៣០០ ដុល្លារ វាមិនច្រើនទេសំរាប់ពេលបច្ចុប្បន្ន តែក្នុងឆ្នាំ១៨៩១ វាជាចំនួនមួយដែលច្រើនគួរសម។ ពេលនោះ Asa Griggs Candler បានប្រមែប្រមូលអស់ទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ ដើម្បីទិញរូបមន្តក្នុង ការលាយភេសជ្ជៈនោះ។
ចាប់ពីពេលនោះមក Asa Griggs Candler ចាប់ផ្តើមធ្វើជំនួញជាមួយភេសជ្ជៈមួយប្រភេទដែលគេមិនសូវដែលស្គាល់។ ដំបូងគេគិត ថា វាគ្រាន់តែជាឧសថតែប៉ុណ្ណោះ តែដោយសារការព្យាយាមផ្សព្វផ្សាយ និងយុទ្ធសាស្ត្រទីផ្សាដែលប្រកបដោយប្រសិទ្ធភាព បានធ្វើឲ្យប្រជាជនជាច្រើនក្នុងតំបន់ចាប់ផ្តើមមានចំនាប់អារម្មណ៍ ជាមួយភេសជ្ជៈនេះ។ ភេសជ្ជៈនេះត្រូវបានគេស្គាល់ថា ជា Coca Cola ព្រោះវា ផ្សំឡើងដោយ រុក្ខជាតិ Coca ដែលមានដុះក្នុងតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិច។ រុក្ខជាតិនោះមានសារប្រយោជន៍សំរាប់ការព្យាបាល ជំងឺឈឺក្បាល និង Strees៕ ពីមួយថ្ងៃទៅមួយថ្ងៃ Coca Cola កាន់តែមានភាពពេញនិយមជាមួយប្រជាជនអាមេរិច និង បានរីកចេញរាលដាលពេញពិភពលោក។ បច្ចុប្បន្ន Coca Cola កំពុងមានសកម្មភាពផលិត និងលក់ដូររបស់ខ្លួននៅក្នុងប្រទេសជាង ២០០ លើពិភពលោក៕
ដោយៈMr365