ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

សម្តីដោះសារ ៦ឃ្លារដែលធ្វើ​​ឲ្យអ្នក​ចេះតែងបរាជ័យ​ក្នុង​ជីវិត

1,996

មនុស្សភាគច្រើននៅក្នុងលោកនេះតែងតែប្រើពាក្យដោះសាជាលេសដើម្បីគេចវេសនឹងការពិត ព្រោះពួកគេយល់ថាការធ្វើបែបនេះជារឿងត្រឹមត្រូវ ហើយមិនចាច់ប្រថុយនឹងហានិភ័យនៃការចាប់ផ្តើមជំនួញផ្ទាល់ខ្លួន។

ប៉ុន្តែអ្នកត្រូវចាំថា នៅពេលដែលអ្នកទម្លាប់យកគំនិតដោះសារមកប្រើប្រាស់ដើម្បីគេសវេស អ្នកនឹងបាត់បង់ឱកាសជោគជ័យក្នុងជីវិតជាមិនខាន។ ខាងក្រោមនេះជាពាក្យដោះសារមួយចំនួន ដែលយើងតែងតែលឺច្រើនជាងបំផុត មិនថាបុគ្គលម្នាក់ៗដែលបានបង្ហាញតាមក្តីសុបិន្តរបស់ពួកគេ ឬប្រតិបត្តិនៅកន្លែងក្រុមហ៊ុនឡើយ៖

១.ខ្ញុំអត់លុយ៖

យើងគ្រប់គ្នាប្រាដក់ជាធ្លាប់បានលឺពាក្យនេះគ្រប់ពេលទាំងអស់ ពីមាត់បុរសៗដែលមានគំនិតចង់ចាប់ផ្តើមមុខជំនួញបើកក្រុមហ៊ុនធំផ្ទាល់ខ្លួនរបស់គាត់។ ពាក្យមួយឃ្លារនេះ អ្នកអាចប្រើដើម្បីដោះសារ មិនថាអ្នកមាន ១ដុល្លា ឬ១លានដុល្លាទេ។

អ្នកដែលអាចឆ្លងផុតពីពាក្យដោះសារ ម្នាក់នោះជាអ្នកជោគជ័យ។ ពួកគេស្វែងរកគ្រប់មធ្យោបាយទាំងអស់ជុំវិញខ្លួនពួកគេ។ ពួកគេប្រើសេវាកម្មពាណិជ្ជកម្ម ឬដោះដូរទំនិញទៅតាមតម្រូវការរបស់ពួកគេ។ ពួកគេចាប់ផ្តើមនិយាយបញ្ចុះបញ្ចូល និងចេះសន្សំប្រាក់។ ពួកគេកាត់បន្ថយលើការចំណាយលើរបស់ថ្លៃៗ។ ពួកគេស្វែងរកអ្នកវិនិយោគទុន, យកប្រាក់កម្ចី។ មនុស្សដែលជោគជ័យមិនដែលខ្វះប្រភពណាមួយឡើយ (អ្វីដែលសំខាន់ជាងគេនោះគឺ ប្រាក់) ព្រោះអាចឲ្យពួកគេដេកស៊ីបានមួយជីវិត។

២.ខ្ញុំគ្មានពេល៖

មនុស្សជោគជ័យបំផុតនៅលើពិភពលោកដូចជា៖ លោករីឆាត ប្រេនសុន, លោកបៀលហ្គេត, អូបរ៉ា ដែលធ្វើការ ២៤ម៉ោងពេញមួយថ្ងៃ។ ពិនិត្យមើលការចំណាយពេលវេលារបស់អ្នក ហើយអ្នកនឹងបានឃើញទីកន្លែងអទិភាពពិតប្រាកដរបស់អ្នក។ ការប្តេជ្ញាចិត្តមួយចំនួននៅក្នុងជីវិត គឺជាធាតុពិតដែលមិនផ្លាស់ប្តូរ។ កុំបណ្តោយឲ្យខ្លួនរបស់អ្នកធ្លាក់ចូលទៅក្នុងអន្ទាក់គំនិត ដែលអ្នកគ្មានពេលដើម្បីធ្វើនូវអ្វីដែលអ្នកចង់ធ្វើ គ្រាន់តែបង្ហាញថា អ្នកមិនចង់បានលទ្ធផលអាក្រក់តែប៉ុណ្ណោះ។

៣.ខ្ញុំគ្មានជំនាញ៖

អ្នកអាចស្វែងរកការបង្រៀន, ការណែនាំ សូម្បីតែសៀវភៅ និងមុខវិជ្ជាជាច្រើន ពីរបៀបអនុវត្តធ្វើអ្វីមួយនៅលើអ៊ិនធឺណែតដោយឥតគិតថ្លៃ។ ប្រសិនបើអ្នកនៅតែមិនអាចស្វែងរកឃើញនូវអ្វីដែលអ្នកត្រូវការទេនោះ អ្នកអាចទៅទិញសៀវភៅ។ បន្តការតស៊ូ, ជួលគ្រូមកបង្រៀន។ អ្នកអាចទទួលបានការអប់រំពីកម្រិតមហាវិទ្យាល័យ បានពីការអានសៀវភៅនៅក្នុងបណ្ណាល័យរបស់អ្នក ដូច្នេះបោះបង់នូវគំនិតមួយថា ការស្រមើស្រមៃកំពុងតែឈរនៅចន្លោះខ្លួនអ្នក និងអ្វីដែលអ្នកចង់បាន ព្រោះវានឹងមិនដែលក្លាយជាការពិតឡើយ។

៤.លក្ខខណ្ឌមិនត្រឹមត្រូវ៖

ការរង់ចាំរឿងដែលល្អបំផុតកើតឡើងប្រហែលជាការដោះសារមួយដ៏អាក្រក់បំផុត ព្រោះរឿងគ្រប់យ៉ាងនឹងមិនដែលល្អឥតខ្ចោះឡើយ។ គ្មានអ្នកណាម្នាក់អាចបញ្ឈប់ពេលវេលាបាន ហើយនិយាយថា (ប្រសិនបើអ្នកចាប់ផ្តើមពេលនេះ… អ្នកនឹងជោគជ័យ)។បន្ទុកនៃរឿងរ៉ាវទាំងឡាយកើតឡើងក្នុងពេលវេលាដែលមិនត្រឹមត្រូវ ឬមុនពេលដែលពិភពលោកនេះបានបញ្ចប់។ រឿងរ៉ាវមួយចំនួនបានបរាជ័យ ហើយមួយចំនួនទៀតជោគជ័យ ក្រៅពីក្តីសុបិន្តរបស់មនុស្ស។ ការរង់ចាំលក្ខខណ្ឌដែលត្រឹមត្រូវប្រៀបដូចជា អ្នកស្ទូចត្រីដែលកំពុងអង្គុយលើមាត់ច្រាំង កំពុងរង់ចាំត្រី ប៉ុន្តែមិនដាក់ផ្លែសន្ទូចចូលទៅក្នុងទឹក នោះហៅថា ភាពខ្ជះខ្ជាយពេលវេលា។

៥.ខ្ញុំមិនអាច/ ខ្ញុំមិនពូកែធ្វើវាទេ៖

គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ, គំនិតឆ្នៃប្រឌិត, ការបដិវត្តន៏សុទ្ធតែធ្លាប់ចេញពីគំនិតមនុស្សទូទៅ។ ជាការពិតណាស់ គំនិតបដិវត្តន៏ពិតប្រាកដភាគច្រើនតែងតែបានជួបនឹងគំនិតជំទាស់ និងគំនិតសង្ស័យ។ ទូរទស្សន៏គ្រាន់តែជារបស់មួយដែលគេនិយមមួយគ្រាៗតែប៉ុណ្ណោះ។ ចំណែកអ៊ិនធឺណែតវិញគ្មានភាពពេញនិយមឡើយ។

តើអ្នកណាខ្លះលេងហ្វេសប៊ុកពេញមួយថ្ងៃ? ការពិតគឺថា មនុស្សនឹងមិនឯកភាពនឹងអ្នកឡើយ។ ពួកគេនឹងមិនយល់ឃើញដូចអ្នក ហើយពួកគេនឹងមិនជឿលើអ្នកទេ តែវាមិនជាបញ្ហាទេ។ មនុស្សម្នាក់ត្រូវមានភាពជឿជាក់លើអ្វីខ្លួនកំពុងធ្វើ កំពុងចាប់ផ្តើម ហើយនោះគឺជាអ្នក។

៦.ខ្ញុំគ្មានអ្វីថ្មីឡើយ៖

អ្នកជោគជ័យលើមុខជំនួញភាគច្រើនគ្មានការច្នៃប្រឌិតអ្វីមួយថ្មីឡើងឡើយ។ ក្នុងចំណុចនេះ អ្នកមិនចាំបាច់ត្រូវធ្វើអ្វីមួយថ្មីដើម្បីឲ្យទទួលបានជោគជ័យទេ។ ទទួលយកអ្វីមួយដែលកើតឡើងហើយ រួចពង្រឹងលើវា, ផ្លាស់ប្តូរវា, កែប្រែវា។

សៀវភៅរាប់លានក្បាលនៅទីនោះ ប៉ុន្តែមួយក្បាលៗសុទ្ធតែខុសៗគ្នា។ មានសៀវភៅសំណើចរាប់ពាន់ក្បាល, មួយក្បាលៗសុទ្ធតែសម្តែងដោយខ្លួនគេផ្ទាល់។ សៀវភៅគណនេយ្យ, សៀវភៅអ្នកអភិវឌ្ឍ Software, សៀវភៅអ្នក ឌីហ្សាញ, អ្នក ឧស្សាហករ។ អ្វីគ្រប់យ៉ាងមិនមែនសំដៅលើអ្វីដែលថ្មីទេ តែសំដៅទៅលើអ្វីដែលខុសប្លែក៕

កែសម្រួលដោយៈMr365

 
Comments
Loading...