ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

កំពូល​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ​ជាងគេ​បំផុត​ទាំង១០រូប​ក្នុង​ប្រវត្តិសាស្ត្រ

1,276

លោកអ្នក​ដឹង​ហើយ​ថា​កីឡាបាល់ទាត់​បច្ចុប្បន្ន គឺជា​កីឡា​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង​បំផុត ក្នុ្ង​ង​ចំណោម​កីឡា​ផ្សេងទៀត​នៅលើ​ពិភពលោក ហើយ​ក្នុងនោះដែរ​កីឡាករ​បាល់ទាត់​មួយ ចំនួន​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​ប្រភេទ​កីឡា​នេះ​មានការ​គាំទ្រ​ច្រើន​ផងដែរ។

កីឡាករ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខ្លាំង ដោយសារ​មាន​សមត្ថភាព​ផ្ទាល់ខ្លួន​លើសគេ និង​មាន​អ្នកគាំទ្រ​ច្រើន​នៅ​ពាសពេញ​ពិភពលោក។ ខាងក្រោម​នេះ គេហទំព័រថ្មីៗ នឹង​បង្ហាញ​ពី​កំពូល​កីឡាករ​បាល់ទាត់ល្បីៗទាំង១០រូប​ក្នុង​ប្រវត្តិសាស្ត្រ​ដូចតទៅ៖

១- Leonel Messi (Lionel Andrés Messi) ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ២៦ឆ្នាំ បាន​បង្កើត​នូវ​ភាព​អស្ចារ្យ​រាល់​ការប្រកួត​របស់ខ្លួន​ដែល​កីឡាករ​ដ៏ទៃទៀត​មិន​ធ្លាប់​ធ្វើបាន​ដូច​គាត់។ កីឡាករ​ដែល​កំពុង​លេង​ឲ្យ​ក្លិប​យក្ស​នៅ​អេ​ស្ប៉ា​ញ Barcelona រូបនេះ​បាន​បំបែក​កំណត់ត្រា​ជាច្រើន និង​ជា​អ្នក​គ្រង​តំណែង​កីឡាករ​ល្អ​ប្រចាំឆ្នាំ FIFA World Player of the Year ៤សម័យកាល​ផងដែរ។

២- Pele (Edson Arantes do Nascimento) អតីត​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល វ័យ៧៥ឆ្នាំ ជា​កីឡាករ​មានឈ្មោះ​ល្បីល្បាញ​បំផុត​នា​ទសវត្សរ៍ ៥០-៧០ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ប្រេ​ស៊ី​ល ក៏ដូចជា​អ្នកគាំទ្រ​ក្នុង​ពិភពលោក នៅតែ​ចងចាំ​រូបគាត់​រហូតដល់​បច្ចុប្បន្ន​នេះ។

៣ – Diego Maradona (Diego Armando Maradona Franco) អតីត​ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​ហ្ស​ង់​ទីន វ័យ៥៥ឆ្នាំ ត្រូវបាន​គេ​ចាត់ទុកថា​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​សតវត្ស​ទី២០នេះ ដោយ​លោក បាន​បង្កើត​សមិទ្ធិផល​ជាច្រើន​សម្រាប់​ក្លឹប និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន។

៤- Zinedine Zidane (Zinedine Yazid Zidane) អតីត​ខ្សែបម្រើ​សញ្ជាតិ​បារាំង វ័យ៤៣ឆ្នាំ ធ្លាប់​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំឆ្នាំ​របស់​ពិភពលោក FIFA World Player of the Year ៣សម័យកាល និង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយសារ​ជំនាញ​គ្រប់គ្រង​បាល់​បានល្អ​ឥតខ្ចោះ។ អតីត​កីឡាករ​របស់ Real Madrid រូបនេះ​ក៏​ជា​អ្នកបង្កើត​ក្បាច់​ជាន់​បាល់​ឈ្មោះថា dribbling ដោយ​ខ្លួនឯង​ផងដែរ។

៥- Christiano Ronaldo (Cristiano Ronaldo dos Santos Aveiro) ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ និង​លេង​ជា​ខ្សែប្រយុទ្ធ​ឲ្យ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid បច្ចុប្បន្ន។ អតីត​កីឡាករ​របស់​បី​សាច​ក្រហម វ័យ៣០ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ដោយសារ​ជំនាញ​អូស​បាល់​ស៊ុត និង​ទាត់​បាល់ Free kick ដ៏​មាន​ប្រសិទ្ធភាព​របស់គេ ហើយ​កីឡាករ​ដែលមាន​កាយសម្បទា​រឹងមាំ​ស្រស់​សង្ហា​នេះ ធ្លាប់​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំឆ្នាំ​របស់​ពិភពលោក FIFA World Player of the Year ២សម័យកាល​ផងដែរ។

៦- Ronaldo (Ronaldo Luís Nazário de Lima) ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល វ័យ៣៩ឆ្នាំ​ដែល​បច្ចុប្បន្ន​បាន​ចូលនិវត្តន៍​ទៅហើយនោះ​ត្រូវបាន​កា​ចាត់ទុកថា​ជា​កីឡាករ​ដែល​សមត្ថភាព​ខ្ពស់​ខាង​ស៊ុត​បាល់​បញ្ចូល​ទី។ អតីត​កីឡាករ Real Madrid រូបនេះ​ធ្លាប់​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំឆ្នាំ​របស់​ពិភពលោក FIFA World Player of the Year ៣ដង។

៧- David Beckham (David Robert Joseph Beckham) អតីត​កីឡាករ​និង​ប្រធាន​ក្រុមបាល់ទាត់​របស់​អង់គ្លេស វ័យ៤០ឆ្នាំ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​កីឡាករ​ល្អ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ដោយសារ​ជំនាញ​ទាត់​បាល់​ពិន័យ Free Kick កោង​របស់គាត់។ ជាពិសេស​ខ្សែបម្រើ​ដែល​ធ្លាប់​លេង​ឲ្យ​ក្លិប Real Madrid និង Man United រូបនេះ​តែងតែ​បង្កើត​ស្ទា​យ​ទាន់សម័យ​បំផុត​ស្ទើរតែ​គ្រប់ការ​ប្រកួត​ទាំងអស់ ដែលជា​មូលហេតុ​ធ្វើ​ឲ្យ Beckham ក្លាយជា​កីឡាករ​មាន​ប្រជាប្រិយភាព​ខ្លាំ​ក្នុង​ពិភព​បាល់ទាត់។

៨- Raul Gonzalez (Raúl González Blanco) ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ៣៨ ដែល​ប្ចុ​ប្បន្ន​លេង​ឲ្យ​ក្លិប​នៅ​អាស៊ី Al sad នៃ​ប្រទេស​កាតា ត្រូវបាន​គេ​ចាត់ទុកថា​ជា​ខ្សែប្រយុទ្ធ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ផងដែរ ។ អតីត​កីឡាករ Real Madrid រូបនេះ ស៊ុត​បាល់​បញ្ចូល​ទី ២២៨គ្រាប់ ក្នុង​ក្របខណ្ឌ La Liga ហើយក៏​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​លំដាប់​ទី​បី ក្នុង​ក្របខណ្ឌ​នេះដែរ។

៩- Franz Beckenbauer (Franz Anton Beckenbauer) អតីត​កីឡាករ​ជម្រើសជាតិ អាល្លឺម៉ង ដែល​បច្ចុប្បន្ន​មាន​វ័យ ៧១ឆ្នាំ​ហើយ​នោះ​ត្រូវបាន​ចាត់ទុកថា​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ដោយសារតែ​កីឡាករ​រូបនេះ​បាន​បង្កើត​នូវ​សមិទ្ធផល​ជាច្រើន​សម្រាប់​ក្លឹប និង​ក្រុម​ជម្រើសជាតិ។

១០- Eusebio (Eusébio da Silva Ferreira) អតីត​កី​ខ្សែប្រយុទ្ធ​ល្បីល្បាញ​របស់​ព័រ​ទុយ​ហ្គា​ល់ វ័យ៧២ឆ្នាំ បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​ខ្លួន​ឡើងទៅ​ចំណាត់ថ្នាក់​លេខ៣ កាលពី World Cup ១៩៦៦ និង​ជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ ៩គ្រាប់​ក្នុង​ព្រឹត្តិការណ៍​នោះដែរ។

Comments
Loading...