តើដើមកំណើត នាឡិកា មកពីប្រទេសណា ?
«នាឡិកា» គឺជាឧបករណ៍បង្ហាញថិរវេលាដ៏សំខាន់របស់មនុស្សពី១ជំនាន់ទៅ១ជំនាន់ ។ នាឡិកាចែកចេញជា៣ប្រភេទ គឺនាឡិកាមេកានិក អូតូម៉ាទិក និងនាឡិកាអេឡិចត្រូនិក ។ នាឡិកាក្នុងពេលបច្ចុប្បន្នមានដូចជា នាឡិកាដៃ និងនាឡិកាព្យួរជញ្ជាំង ។ នាឡិកាមានទ្រនិច៣ចង្អុលម៉ោង គឺទ្រនិចខ្លីបង្ហាញម៉ោង ទ្រនិចវែងបន្ទាប់បង្ហាញនាទី និងវែងបំផុតសម្រាប់បង្ហាញវិនាទី ។
តើ «នាឡិកា» មានប្រភពនៅប្រទេសណា? នាឡិកាត្រូវបានរកឃើញដំបូងក្នុងទ្វីបអឺរ៉ុបនៅសតវត្សរ៍ទី១៥ តែមិនមែនជានាឡិកាដៃទេផ្ទុយទៅវិញគឺជាបន្តោងនាឡិកាដាក់ក្នុងហោប៉ៅអាវ ឬហោប៉ៅខោ ។ ជាច្រើនឆ្នាំក្រោយមកនាឡិកាដៃលេចជារូបរាងឡើងក្នុងសតវត្សរ៍ទី ១៦ ហើយភាគច្រើនសុទ្ធតែ នារីៗប្រើនាឡិកាដៃ ចំណែក បុរសៗប្រើប្រាស់តែបន្តោងនាឡិកា ។ នាឡិកាដៃត្រូវបានពាក់ជាលើកដំបូងដោយម្ចាស់ក្សត្រីយ៍អង់គ្លេស អេលី សាប៊ែត ទី១ ដោយបានជាកាដូពីមិត្តភក្តិស្និទ្ធស្នាល ស្ថិតក្នុងត្រកូលអភិជនគឺលោករ៉ូបេ៊ីត ឌុនឡី ក្នុងឆ្នាំ១៥៧១ ៕
Mr 365