នីកូឡា តេស្លា (Nikola Tesla) កំពូលបិតាអគ្គិសនីដែលពិភពលោកមិនអាចបំភ្លេចបាន!
ការរកឃើញដ៏សំខាន់របស់គាត់គឺចរន្តឆ្លាស់ (AC) ដែលមានសារៈសំខាន់ខ្លាំងក្រោយដំណើរការណ៍ឧបករណ៍អេឡិចត្រូនិកនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងផងដែរ។ នីកូឡា តេស្លា បានចាប់កំណើតនៅឆ្នាំ១៨៥៦ នៅប្រទេសស៊ែប ដោយមានឪពុកជាបព្វជិតសាសនា និងម្ដាយជាអ្នកចម្ការ។ គាត់បានសិក្សាគណិតវិទ្យានិងរូបវិទ្យា នៅ Technical University of Graz និងទស្សនវិជ្ជានៅ University of Prague ប្រទេសអូទ្រីស។ លោកជាក្មេងដែលចូលចិត្តរៀនសូត្រខ្លាំង ហើយថែមទាំងធ្លាប់គេចវេះកាតព្វកិច្ចយោធាទៀតផងដើម្បីយកពេលទៅចំណាយលើការស្រាវជ្រាវវិទ្យាសាស្ដ្ររបស់លោក ដោយលោកធ្វើពុតជាឈឺខ្លាំងគ្មានសមត្ថភាពចូលកងទ័ព។
ស្នាដៃសំខាន់ៗរបស់គាត់គឺការបង្កើតបាននូវការបញ្ជូនសញ្ញាណដោយឥតខ្សែដើម្បីប្រើប្រាស់នៅក្នុងឧបករណ៍រលកសម្លេងដូចជាវិទ្យុជាដើម ពន្លឺឡាស៊ែរ កាំរស្មីX និងជាពិសេសគឺចរន្ដឆ្លាស់ដែលជាជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អ្នកវិទ្យាសាស្ត្រនិងអ្នកច្នៃប្រឌិតឧបករណ៍អេឡិចត្រូនិកទាំងអស់ដែលមានជាបន្តបន្ទាប់ក្រោយលោកលាចាកលោក។
លោកបានច្នៃប្រឌិតឧបករណ៍ និងមានរបកគំហើញជាច្រើនរហូតទទួលបានកម្មសិទ្ធិបញ្ញាសឹងរាប់ភ្លេច។ គួរកត់សម្គាល់ផងដែរថាម៉ាស៊ីនស្កេនខាងក្នុងសរីរាង្គរបស់រាងកាយមនុស្ស ដែលគេប្រើប្រាស់នៅតាមមន្ទីរពេទ្យដើម្បីពិនិត្យនិងព្យាបាលជំងឺ ត្រូវបានគិតជាខ្នាតអន្តរជាតិតេស្លា។
នៅឆ្នាំ១៩៤៣ វ័យ៨៧ឆ្នាំ គាត់ក៏បានទទួលមរណភាព ដោយបន្សល់ទុកនូវកេរ្តិ៍មរតកច្នៃប្រឌិតជាច្រើនរាប់ដល់មនុស្សជាតិ តែគួរឱ្យស្ដាយលោកពុំមានអ្នកស្នងវេនឡើយដោយសារមិនមានភរិយានិងកូនឡើយ៕
ប្រភពៈ Brightside