ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិឈ្មោះខេត្ត ក្រចេះ

120

១.សាវតាខេត្តក្រចេះ

អ្នកស្រាវជ្រាវបារាំងបានបញ្ជាក់ថាមនុស្ស រស់នៅកម្ពុជាដំបូងៗមានភស្ដុតាងជាង៦០០.០០០ ឆ្នាំមុន មាននៅតំបន់ខ្ពង់រាបក្នុងតំបន់ស្រែស្បូវ រលួច ស្រែឫស្សី ..ខេត្តក្រចេះ រហូតដល់កំឡុងឆ្នាំ២៥០០ មុនគ្រិសសករាជ នៅតំបន់ស្នួល របស់ខេត្តក្រចេះ មាន ការ កសាងរដ្ឋរបស់សហគមនុស្សដំបូងៗ រស់នៅក្នុងជំរុំដីរាងមូល នៅស្ថានីយធួនស្នួល (មុខផ្សារស្នួល) កាំឡែក ប៉ាក់កាឡី ជើងឃ្លូ និងត្រពាំងល័ក្ស។ វចនានុក្រមខ្មែរបានពន្យល់ពាក្យ ក្រចេះ(ន.)  ឈ្មោះខែត្រមួយនៃប្រទេសកម្ពុជា ខែត្រក្រចេះ។ ឈ្មោះម្សៅក្រអូប : ម្សៅក្រចេះ តាមវចនានុក្រមខែ្មរ របស់សមេ្តចសង្ឃរាជ ជួន-ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នា១៩៦៧ សរសេរថា “ក្រចេ” (ន.) (ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់ចម្លងក្របី (ក្លាយមកជា ក្រចេះ)។

តាមការរៀបរាប់របស់ចាស់ទុំរស់នៅក្នុងតំបន់នេះ នាដើមទសវត្សឆ្នាំ១៩០០ បានឲ្យដឹងថានៅសម័យដើមខេត្តក្រចេះ មានជនជាតិដើមភាគតិច ជាច្រើនរស់នៅ ហើយមានទំនាក់ទំនងពាណិជ្ជកម្មផេ្សងៗ នៅភូមិភាគឦសាន្តទាំងមូលតាមច្រក “កំពង់ចម្លងក្របី” របស់ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ខាងលើ និងក្រចេះមកតំបន់ខាងក្រោម ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅ កំពង់ចម្លងនេះ(សូមកុំច្រឡំនៅជិតកែវសីមា ភ្នងសំលាប់ Gatille ១៩៣០’s ក្រោយមកក្លាយជាពាក្យ Kratie ឬ Kratié ជាពាក្យខុស ត្រឹមត្រូវគួរសរសេរ Kracheh)។ ក្នុងសៀវភៅប្រវត្តិសាស្រ្ដប្រទេសកម្ពុជា ចាប់ពីសតវត្សទី១ នៃគ្រឹស្ដសករាជរហូតមក របស់លោក អាដេម៉ា ឡឺក្លែរ អតីតរ៉េស៊ីដង់បារាំងប្រចាំប្រទេសកម្ពុជា បោះពុម្ព នៅ ទីក្រុងប៉ារីស នាឆ្នាំ១៩១៤ (ប្រែសម្រួលដោយ លោកទេព ម៉េងឃាង ហៅទីឃាយុ បោះពុម្ព នៅកម្ពុជា នាឆ្នាំ២០០៦) លើលេខយោងក្នុងទំព័រទី៣៨-៣៩ លោកបាន រៀបរាប់ ឈ្មោះ ទីក្រុងបុរាណដែលមាននៅកម្ពុជា។ ក្នុងនោះមាន ឈ្មោះ ក្រុងបុរាណ មួយនៅក្នុង ស្រុក សំបូរ ខេត្តក្រចេះ គឺទីក្រុងសម្ភុបុរៈ។ លោក អាដេម៉ា ឡឺក្លែរ បានពន្យល់ ថា៖ សម្ភុបុរៈ=ទីក្រុងរបស់អ្នកប្រាជ្ញ។ ភស្ដុតាងសិលាចារិកk.125 ដែលបានសិក្សា ដោយសាស្រ្ដាចារ្យ បណ្ឌិត វង់ សុធារ៉ា បញ្ជាក់ថា នៅខេត្តក្រចេះ មានក្រុងបុរាណមួយរបស់ ខ្មែរគឺក្រុង សម្ភុបុរៈ (នៅស្រុកសំបូរ)។

២.ឥស្សរៈជនដែលធ្លាប់ជាអភិបាលខេត្តក្រចេះក្រោយឆ្នាំ១៩៧៩

  • ១៩៧៩ – ១៩៨២ លោក ពូន ពន្លឺ ប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្ត
  • ១៩៨២ – ១៩៩៣ លោក ធឹក គ្រឿនវុត្ថា ប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេ​ត្ត
  • ១៩៩៣ – ១៩៩៨ ឯកឧត្តម នូ ភឿង អភិបាលខេត្ត
  • ១៩៩៨ – ២០០៤ ឯកឧត្តម ឡូយ សុផាត អភិបាលខេត្ត
  • ២០០៤ – ២០១២ ឯកឧត្តម ខាំ ភឿន អភិបាលខេត្ត
  • ២០១២ – ២០១៨ ឯកឧត្តម សរ ចំរុង អភិបាលខេត្ត
  • ២០១៨ – បច្ចុប្បន្ន ឯកឧត្តម វ៉ា ថន អភិបាលខេត្ត

៣. ផែនទីខេត្តក្រចេះ

៤. និមិត្តសញ្ញាខេត្តក្រចេះ

យោងប្រកាសលេខ ២០៤០ ប្រក ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវនិមិត្តសញ្ញាខេត្តក្រចេះ ។

         និមិត្តសញ្ញាខេត្តក្រចេះមានរាង ខ្នាត និងរូបភាពដែលត្រូវបានកំណត់ដូចខាងក្រោម៖

  • មានទទឹកស្មើនឹង២ ភាគ ៣ នៃបណ្តោយ
  • ទម្រង់រួម៖ រាងត្របកឈូកតំណាងឱ្យអត្តសញ្ញាណជាតិ និងជាប្រទេសគោរពព្រះពុទ្ធសាសនា
  • គ្រុឌ៖ តំណាងឱ្យសភាវៈល្អ គ្រប់គ្រងដែនដី ក្លាហាន ការពារធម្មជាតិ និងខ្យល់
  • នាគ៖ តំណាងឱ្យសភាវៈល្អ ភាពត្រជាក់ត្រជុំ គ្រប់គ្រងព្រះគង្គា ព្រះភិរុណ និងព្រះអគ្គី
  • បល្ល័ង្គ៖ តំណាងឱ្យអរិយធម៌ជាតិ​ តាមរចនាបថភ្នំដា ក្បាច់ត្របកឈូកអង្គរឆែក
  • ក្បាច់រចនា៖ តំណាងឱ្យវប្បធម៌ខ្មែរដ៏រុងរឿង
  • ពណ៌មាស៖ តំណាងឱ្យភាពសំបូររុងរឿង (សុវណ្ណភូមិ)
  • ពណ៌ដីលែង៖ តំណាងឱ្យធាតុថ្មរឹងមាំ
  • ពណ៌បៃតង៖ តំណាងឱ្យការអភិវឌ្ឍ ។

Comments
Loading...