ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិនំផ្លែ​អាយ​

2,792

តាមពិត​ទៅ នំ​ផ្លែ​អាយ​នេះ​មាន​ឈ្មោះដើម​ថា​ នំបំពួនស្ករ ដោយសារ​តែ​គេ​កាត់​ស្ករ​ផែនជាបំនែក​តូចៗ ហើយ​គេ​លុញ​នឹង​ម្សៅពណ៌សអោយ​ចេញ​ជា​រៀង​មូល ដោយមិន​អោយ​ឃើញ​ស្ករ។ នៅ​រជ្ជកាល​នៃ​ព្រះ​បាទ​សម្តេច​ព្រះ​ហរិរក្ស​រាមា​ឥស្សរាធិបតី ទ្រង់​សព្វ​ព្រះ​រាជ​ហរទ័យ​នឹង​ធ្វើ​បុណ្យ​ដាក់​ទៀន​នំនេះ​ណាស់។ គេច្រើន​យក​នំ​នេះ​ទៅ​ដាក់​ភ្ជាប់​លើ​មែក​ឈើ ឬ មែកឬ​ស្សីដែល​គេ​កាត់​យក​មក​ ដោត​លើ​កំណាត់​ដើមចេក ហើយ​គេភ្ជាប់​នំ​នេះ​តម្រៀប​គ្នា ស្រដៀង​នឹង​ដើមឈើ​មាន​ផ្លែ។ ព្រះ​ករុណា​បរមកោត ទ្រង់សព្វ​ព្រះទ័យ ហើយ​ប្រទាន​អោយ​ឈ្មោះ​នំ​បំពួន​ស្ករ​នេះ​ថា នំ​ផ្លែអាយ គឺ​ទុក​ដូច​ជា​ឈើ​ផ្លែ​នៅ​អាយ ពុំ​មែន​ផ្លែ​ដែល​គេ​បេះ​យក​មក​ពី​ដើម​ឈើ​ឯ​នាយ​ទេ។


នំ​ផ្លែអាយ​នេះ​ ក៏​ត្រូវ​បាន​គេហៅ​ថា ​នំ​កើត​ក្តី​ ផងដែរ គឺ​ដោយសារ​តែ​មាន​បុរស​ពីរ​នាក់​ទទួល​ទាន​នំ​នេះ​ ដោយ​អង្គុយ​ទល់​មុខ​គ្នា។ នៅ​ពេល​ដែល​ខាំ​នំ​ ស្ករ​ដែល​មាន​នៅ​ក្នុង​នំ​បាន​ខ្ទាត​បែក​ហើយ​ប្រឡាក់​ទៅ​បុរស​ដែល​កំពុង​ អង្គុយ​នៅទល់​មុខ​នោះ ធ្វើ​អោយ​កើត​មាន​រឿង​វាយ​តប់​គ្នា​ឡើង។ ដោយសារ​មាន​រឿង​ហេតុ​ឈ្លោះ​វាយ​តប់​គ្នា​យ៉ាង​ដូច​នេះ ពួក​គេ​ទាំង​ពីរក៏បាន​ទៅ​រក​អោយ​ចៅ​ក្រម​កាត់​ក្តី​ជំនុំ​ជំរះ។ ដោយសារតែ​នំ​នេះជាដើមហេតុ​បង្ក​អោយ​មាន​ក្តី​ក្តាំ ចៅ​ក្រម​បាន​ដាក់​ឈ្មោះ​អោយ​នំនេះ​ថា នំកើតក្តី
ហេតុដូច​នេះ នំផ្លែអាយ​មាន​ឈ្មោះ​បី គឺ​នំផ្លែអាយ ​ដែលយើង​តែង​និយម​ហៅ នំ​បំពួន​ស្ករ ឬ​នំ​កើត​ក្តី។ ប៉ុន្តែ​ឈ្មោះ​នៅ​កើតក្តី មិនសូវមាន​នរណា​និយម​ហៅ​នោះ​ទេ។
ដកស្រង់ចេញពី៖ វចនានុក្រម​ និង​កិច្ចសម្ភាសន៍​របស់​សម្តេចព្រះសង្ឃរាជ​ជួនណាត។

កែសម្រួលដោយៈ Mr365

Comments
Loading...