ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិរបាំអប្សរា

4,275

នៅក្នុងឆ្នាំ១៩៤០ ព្រះមហាក្សត្រីយ៍ ស៊ីសុវត្ថិ កុសមៈ នារីរតន៍ វឌ្ឍនា ដែលជាអគ្គមហេសីនៃព្រះបាទ នរោត្តម សុរាម្រឹត ត្រូវបាននាកយិកានៃសាលាបឋមសិក្សា សុធារស យាងទតសាលានោះ ។ ក្នុងខណៈដែលម្ចាស់ក្សត្រិយានីយាងទតសាលាបឋមសិក្សានោះ ម្ចាស់ក្ត្រីយានីបានទតឃើញ នូវការរៀបចំតុបតែងកាត់ក្រដាស់របស់នាយិកា ធ្វើម្កុដ សម្ពត់ សម្លៀកបំពាក់និងគ្រៀងអលង្ការ ដូចទៅនឹង រូបចម្លាក់ ក្បាច់រចនាដែលឆ្លាក់នៅលើប្រាង្គប្រាសាទអង្គរ ។ ក្បូរក្បាច់រចនាទំាងនោះធ្វើឲ្យម្ចាស់ក្រត្រីយានី បំផុសគំនិតបញ្ញាញាណបង្កើតរបាំអប្សរានេះឡើង ដោយយកលំនាំតាមចម្លាក់អប្សរាអង្គរវត្ត ។
បន្ទាប់ពីបានបង្កើតវបាំអប្សរាអង្គរនេះហើយ ព្រះនាងបុប្ផាទេវី ដែលជាបុត្រីទីមួយនៃព្រះបាទនរោត្តម សីហនុហើយក៍ត្រូវជាចៅរបស់ម្ចាស់ក្សត្រីយានី ស៊ីសុវត្ថិ នារី រតន៍ផងដែរ ជាអ្នកសម្តែងរបាំអប្បរា សម័យទំនើបថ្មីនោះដែរ កាលព្រះបាទនរោត្តម សីហនុ សម្តេចតាកំពុងតែកាន់កាប់ជាព្រះមហាក្សត្រនៅឡើយ ។


ព្រះរាជបុត្រីបុប្ផាទេវីបានខិតខំហាត់រៀនរបាំនេះចាប់តាំព្រះនាងនៅវ័យ៥ឆ្នាំ ជាមួយនឹងបទភ្លេងពិណពាទ្យនៅក្នុងបរមរាជវាំង និងក្រុមរាជាមាត្យ មាណពម្នាងផង រហូតដល់ឆ្នាំ១៩៦៧ ព្រះនាងត្រូបានជ្រើសទៅសម្តែងក្នុងពិធីសំខាន់នានានៅតាមបណ្តាប្រទេសក្នុងពិភពលោក។
ការសម្តែងរបាំនេះគេច្រើនធ្វើឡើងនៅមុនពេលប្រារព្ភសំខាន់ផ្សេងៗ បន្ទាប់ពីបញ្ចប់ពិធីរបាំអប្សរានេះទើបគេបើកអង្គពិធី ឬដំណើរការនៃកម្មវិធីបន្តបន្ទាប់ ។
របាំអប្សរានេះត្រូវគេទទួលស្គាល់នៅឆាក់អន្តរជាតិហើយនិងត្រូវបានអង្គការ យូនីស្កូ(UNESCO) ចុះបញ្ជីក្នុងបីតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៣ វិច្ឆិការ ឆ្នាំ២០០៣ កន្លងទៅ ។
ជួយបន្ថែមបន្ថយបើមានកន្លែងណាខ្វះខាត

ពាក្យ “អប្សរា ” គឺជាពាក្យផ្សំខ្មែរ និង សំស្រ្កឹត មានន័យថា របាំទេវៈ របាំទេពអប្សរ ឬ របាំទេវតា។បើនិយាយពីគ្រឿងតុបតែងកាយមកុដអប្សរានិងក្បាច់រាំជាដើមសុទ្ធតែបានចម្លងតាមគំរូអប្សរានៅតាមជញ្ជាំងប្រាសាទអង្គរវត្តទាំងអស់។
របាំអប្សរា ត្រូវបានអង្គការ យូណេស្កូទទួលចុះក្នុងបញ្ជីបេតិកភណ្ឌអរូបរីនៃមនុស្សជាតិ ( Intangible Heritage of Humanity) កាលពី ថ្ងៃទី ០៣ វិច្ឆិកា ២០០៣

ដោយៈMr365

Comments
Loading...