ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិសង្ខេបលោកតា ក្រម ង៉ុយ

3,750

កំណើត៖ លោកតា ក្រម ង៉ុយ កើតនៅឆ្នាំ ១៨៦៥ ភូមិអណ្តូងស្វាយ ឃុំកំបូល ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយបង់បាត់ជីវិតនៅឆ្នាំ ១៩៣៦ ដោយសារជំងឺទាល់លាមក។ លោកតា ក្រម ង៉ុយ បានរៀនការជាមួយលោកស្រី អ៊ិន ដោយទទួលបានកូនប្រុសចំនួន ៦ នាក់ ដែលមានឈ្មោះ ដូង, ចិន, ចា, ចេង, ចុង និង ចេវ។ លោកតា ក្រម ង៉ុយ មានឪពុកឈ្មោះ អ៊ុក ជាមេឃុំកំបូលដែលមានគោរម្យងារជាចៅពញា ធម្មធារា និងម្តាយឈ្មោះ អៀង។

ប្រវត្តិការសិក្សា៖ វ័យកុមារ បានរៀនលេខនព្វន្តអក្សរសាស្រ្តនៅវត្តបឹងចក ភូមិបែកស្គរ ​​​ ឃុំបែកចាន ហើយនៅអាយុ  ២១ ឆ្នាំ លោកតាបានបំពេញឧបសម្បទាជាភិក្ខុ ដោយបានរៀនធម៌អាថ៌  និងរៀនប្រែ ព្រះត្រៃបីដកនៅវត្តបឹងចករយៈពេល ០៥ ឆ្នាំ។  ប្រវត្តិការងារ៖ បួសជាភិក្ខុបាន ៥ ឆ្នាំ បានលាចាកសិក្ខាបទ មកជួយធ្វើការឪពុក ងារជាក្រុមផង និងជាស្មៀនផង បន្ទាប់មកលោកតាបានលាឈប់ពីរាជការ ហើយរស់នៅជាកសិករធម្មតា។ លោកតា ជាអ្នកច្រៀងខ្សែដៀវ និងអ្នកទេសនាដ៏ល្បីល្បាញ ព្រមទាំងបានចូលបម្រើក្រុមភ្លេងព្រះបរមរាជវំាង ងារជា “ង៉ុយ ឬក្រមង៉ុយ”។

Comments
Loading...