ប្រវត្តិតស៊ូរបស់ក្រុមហ៊ុនផលិតរថយន្តយក្ស Toyota
Toyota ជាក្រុមហ៊ុនផលិតរថយន្តទីមួយរបស់ពិភពលោក ក្នុងការផលិតរថយន្តច្រើនជាង ១០ លានគ្រឿង ក្នុងមួយឆ្នាំ ដែលសម្រេចបានតាំងពីឆ្នាំ ២០១២ មក។ ត្រឹមខែកក្កដា ឆ្នាំ ២០១៤ Toyota ជាក្រុមហ៊ុនធំជាងគេដែលបានចុះបញ្ជីក្នុងទីផ្សារមូលបត្រប្រទេសជប៉ុន។
ទសវត្ស ៣០
ក្នុងឆ្នាំ ១៩២៤ លោក Sakichi Toyoda បានបង្កើតម៉ូដែល Toyoda G Automatic Loom។ គោលការណ៍របស់ Jidoka គឺម៉ាស៊ីននឹងបញ្ឈប់ខ្លួនឯង ពេលបញ្ហាកើតមាន ដែលក្លាយជាផ្នែកមួយរបស់ប្រព័ន្ធផលិត Toyota។ Looms បានបង្កើតលើបន្ទាត់ផលិតកម្មតូចមួយ។ ក្នុងឆ្នាំ ១៩២៩ ប៉ាតង់សម្រាប់ Automatic loom បានលក់ទៅកាន់ចក្រភពអង់គ្លេស នៅក្រុមហ៊ុន Platt Brothers ដោយបង្កើតការចាប់ផ្ដើមសម្រាប់ការអភិវឌ្ឍរថយន្ត។
ការផលិតនូវរថយន្ត Toyota បានចាប់ផ្ដើមក្នុងឆ្នាំ ១៩៣៣ ជាផ្នែកមួយនៃការងាររបស់ Toyoda Automatic Loom Works បានលះបង់ការផលិតរថយន្ត ឲ្យកូនប្រុសលោកឈ្មោះ Kiichiro Toyoda ជាដឹកនាំ។ រថយន្តដំបូងជារថយន្តអ្នកដំណើរ A1 និង G1 ក្នុងឆ្នាំ ១៩៣៥។ ក្រុមហ៊ុន Toyota Motor Co. បានបង្កើតឡើងដោយក្រុមហ៊ុនដាច់ដោយឡែកក្នុងឆ្នាំ ១៩៣៧។
រថយន្តដើមឡើយបានលក់ក្រោមឈ្មោះ Toyoda ដែលជាត្រកូលរបស់អ្នកបង្កើតលោក Kiichiro Toyoda។ ក្នុងខែមេសា ឆ្នាំ ១៩៣៦ រថយន្តអ្នកដំណើរដំបូងរបស់ Toyoda ម៉ូដែល AA ត្រូវបានបញ្ចប់ ដែលមានតម្លៃលក់ ៣,៣៥០ យ៉េន ដែលថោកជាងរថយន្ត Ford ឬ GM។
ក្នុងខែកញ្ញា ឆ្នាំ ១៩៣៦ ក្រុមហ៊ុនបានដំណើរការការប្រកួតប្រជែងជាសាធារណៈ ដោយរចនានូវស្លាកសញ្ញាថ្មី។ មាននូវ ២៧,០០០ ពាក្យ ហើយអក្សរ Katakana ភាសាជប៉ុនចំនួនបី ជាអ្នកឈ្នះ ដែលមាន Toyoda ក្នុងរង្វង់មួយ។ ប៉ុន្តែ Rizaburo Toyoda ដែលបានរៀបការចូលគ្រួសារ ហើយមិនកើតមកជាមួយឈ្មោះនោះទេ ដែលបានចូលចិត្ត Toyota ជាង ព្រោះវាចំណាយគំនូសប្រាំបី (លេខនាំសំណាង) ដើម្បីសរសេរជាភាសាជប៉ុន ហើយងាយស្រួលក្នុងការហៅ។
ពាក្យ Toyoda មានន័យថា ស្រូវមានជីជាតិ ហើយ ចំពោះការផ្លាស់ប្ដូរឈ្មោះក៏បានរារាំងក្រុមហ៊ុនពីការពាក់ព័ន្ធជាមួយនឹងការធ្វើស្រែបែបពីមុនផងដែរ (ចាស់)។ ពាក្យថ្មីនេះត្រូវបានប្រើជាពាណិជ្ជសញ្ញា ហើយក្រុមហ៊ុនបានចុះបញ្ជីក្នុងខែសីហា ឆ្នាំ ១៩៣៧ ជាក្រុមហ៊ុន Toyota Motor Company។
ទសវត្ស ៤០ ដល់ ទសវត្ស ៥០
ចាប់ពីខែកញ្ញា ឆ្នាំ ១៩៤៧ រថយន្តខ្នាតតូចរបស់ក្រុមហ៊ុន Toyota បានលក់ក្រោមឈ្មោះ Toyopet ។ រថយន្តដំបូងបានលក់ក្រោមឈ្មោះនេះជា Toyopet SA ប៉ុន្តែក៏មានរថយន្តមួយចំនួនទៀតដូចជា រថយន្តដឹកទំនិញធុនស្រាល Toyopet SB, រថយន្តដឹកទំនិញធុនស្រាល Toyopet Stout, Toyopet Crown, Toyopet Master និង Toyopet Corona ផងដែរ។ ពាក្យថា Toyopet ជាឈ្មោះក្រៅដែលបានផ្ដល់ទៅកាន់ Toyota SA ដោយសារទំហំតូចរបស់វា ដែលជាលទ្ធផលការប្រជែងដាក់ឈ្មោះក្រុមហ៊ុន Toyota បានរៀបចំក្នុងឆ្នាំ ១៩៤៧។ ទោះជាយ៉ាងណា ពេលក្រុមហ៊ុន Toyota បានចូលទីផ្សារអាមេរិកក្នុងឆ្នាំ ១៩៥៧ ជាមួយនឹងឈ្មោះ Crown ដែលជាឈ្មោះមិនសូវទទួលបានការចាប់អារម្មណ៍ល្អ ដោយសារតែន័យនៃរបស់ក្មេងលេង និងសត្វចិញ្ចឹម។ ឈ្មោះត្រូវបានទម្លាក់ចោលភ្លាមៗ សម្រាប់ទីផ្សារអាមេរិក ប៉ុន្តែនៅបន្តប្រើប្រាស់ក្នុងទីផ្សារផ្សេង រហូតដល់ពាក់កណ្ដាលឆ្នាំ ១៩៦០។
ទសវត្ស ៦០ ដល់ ទសវត្ស ៧០
នៅដើមឆ្នាំ ១៩៦០ សហរដ្ឋអាមេរិកបានចាប់ផ្ដើមដាក់ពន្ធនាំចូលយ៉ាងច្រើនលើរថយន្តជាក់លាក់មួយចំនួន ដែលហៅថា Chicken tax (ពន្ធសាច់មាន់) នៃឆ្នាំ ១៩៦៤ បានដាក់ពន្ធនាំចូលរថយន្តដឹកទំនិញធុនស្រាលចំនួន ២៥%។ ក្នុងការឆ្លើយតបទៅនឹងពន្ធ ក្រុមហ៊ុន Toyota, Nissan Motor Co. និងក្រុមហ៊ុន Honda Motor Co. បានចាប់ផ្ដើមបង្កើតរោងចក្រក្នុងសហរដ្ឋអាមេរិកនៅដើមឆ្នាំ ១៩៨០។
ទសវត្ស ៨០
ក្រុមហ៊ុន Toyota បានទទួលនូវពានរង្វាន់គ្រប់គ្រងគុណភាពជប៉ុនដំបូងរបស់ខ្លួននៅដើមឆ្នាំ ១៩៨០ ហើយបានចាប់ផ្ដើមចូលរួមក្នុងការប្រណាំងធំៗជាច្រើន។ ដោយសារវិបត្តិប្រេងនៅឆ្នាំ ១៩៧៣ អតិថិជនក្នុងទីផ្សារអាមេរិកបានចាប់ផ្ដើមងាកទៅរករថយន្តខ្នាតតូចដែលស៊ីប្រេងតិច។ ក្រុមហ៊ុនផលិតរថយន្តនៅអាមេរិក បានពិចារណាលើរថយន្តស៊ីប្រេងតិច ជាផលិតផលកម្រិតដំបូង ហើយរថយន្តខ្នាតតូចពួកគេបានប្រើប្រាស់នូវគុណភាពកម្រិតទាបដើម្បីរក្សាតម្លៃទាប។ ក្រុមហ៊ុន Toyota បានធ្វើការរចនាប្រព័ន្ធ Rear-wheel-drive (បញ្ជូនថាមពលពីម៉ាស៊ីនខាងមុខនៃរថយន្ត ដើម្បីបង្វិលកង់ខាងក្រោយ) សម្រាប់រយៈពេលយូរជាងមុន។ ខណៈការផលិតជាលើកដំបូង ពួកគេផលិតបានតែរថយន្តលក្ខណៈ Front-wheel-drive (បញ្ជូនថាមពលដោយម៉ាស៊ីនបង្វិលបានតែកង់មុខប៉ុណ្ណោះ) លំដាប់ទីបីប៉ុណ្ណោះ ដែលនៅពីក្រោយក្រុមហ៊ុន Nissan និង Honda។ ដោយអាស្រ័យហេតុនេះ Sunny របស់ក្រុមហ៊ុន Nissan បានបំបាក់ដោយ Corolla ក្នុងចំនួនផលិតនៅឆ្នាំនោះ។
ក្នុងឆ្នាំ ១៩៨២ ក្រុមហ៊ុន Toyota Motor Company និង Toyota Motor Sales បានរួមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ ដែលជាក្រុមហ៊ុន Toyota Motor Corporation។ ពីរឆ្នាំក្រោយ ក្រុមហ៊ុន Toyota បានចូលរួមសហការជាមួយនឹងក្រុមហ៊ុន General Motors ដែលហៅថា New United Motor Manufacturing, Inc ។ NUMMI ប្រតិបត្តិការរោងចក្រផលិតរថយន្តនៅ Fremont រដ្ឋ California។ រោងចក្រជារោងចក្រចាស់របស់ក្រុមហ៊ុន General Motors ដែលបានបិទទ្វារអស់រយៈពេលពីរឆ្នាំ។ បន្ទាប់មក ក្រុមហ៊ុន Toyota បានចាប់ផ្ដើមបង្កើត Brand ថ្មីនៅចុងឆ្នាំ ១៩៨០ ជាមួយនឹងការដំណើរការក្នុងការចែកចាយរថយន្ត Lexus ដ៏ប្រណិតរបស់ខ្លួនក្នុងឆ្នាំ ១៩៨៩។
ទសវត្ស ៩០
ក្នុងឆ្នាំ ១៩៩០ ក្រុមហ៊ុន Toyota បានចាប់ផ្ដើមបែកមែកធាងពីការផលិតរថយន្ត ដែលភាគច្រើនជារថយន្តធម្មតា ដោយបន្ថែមនូវរថយន្តកាន់តែធំ និងកាន់តែប្រណិតជាច្រើន ក្នុងបណ្ដាញផលិតកម្មរបស់ខ្លួន រួមទាំង Full-size pick up, T100 (ហើយក្រោយមក Tundra), បណ្ដាល SUVs មួយចំនួន, Camry ជំនាន់ ស្ព័រ ដែលស្គាល់ថា Camry Solara និង Scion brand។ ពួកគេក៏បានដំណើរការធ្វើនូវរូបរាងថ្មីឡើងវិញជាច្រើននៃរថយន្តស្ព័ររបស់ពួកគេ រួមមាន MR2, Celica និង Supra ហើយទាំងអស់នេះបានក្លាយជា icons នៃឆ្នាំ ១៩៩០។
ជាមួយនឹងវត្តមានដ៏សំខាន់ក្នុងទ្វីបអឺរ៉ុប ហើយដោយសារតែភាពជោគជ័យនៃ Toyota Team Europe ក្រុមហ៊ុនបានសម្រេចចិត្តបង្កើតនូវ Toyota Motor Europe Marketing and Engineering។ TMME មានតួនាទីជួយទីផ្សាររថយន្តឲ្យមានសមិទ្ធផលក្នុងទ្វីបនេះ។ ពីរឆ្នាំក្រោយមក ក្រុមហ៊ុន Toyota បង្កើតនូវមូលដ្ឋានមួយនៅចក្រភពអង់គ្លេស ឈ្មោះ TMUK ដោយសាររថយន្តរបស់ក្រុមហ៊ុនមានការពេញនិយមប្រើប្រាស់ច្រើនក្នុងចំណោមអ្នកបើកបរអង់គ្លេស។ មូលដ្ឋានក្នុង Indiana, Virginia និង Tianjin ក៏បានបង្កើតផងដែរ។ ក្នុងឆ្នាំ ១៩៩៩ ក្រុមហ៊ុនបានសម្រេចចិត្តក្នុងការចុះបញ្ជីខ្លួនឯងលើផ្សារភាគហ៊ុននៅ New York និង London។
ទសវត្សទី ២០
ក្នុងឆ្នាំ ២០០១ ក្រុមហ៊ុន Toyo Trust របស់ក្រុមហ៊ុន Toyota និងធនាគារបានរួមបញ្ចូលគ្នា ជាមួយនឹងធនាគារពីរផ្សេងទៀតដើម្បីបង្កើតជាធនាគារ UFJ ដែលត្រូវបានចោតប្រកាន់ពីអំពើពុករលួយដោយរដ្ឋាភិបាលជប៉ុនសម្រាប់ការបង្កើតកម្ចីអាក្រក់ដល់ក្រុមឧក្រិដ្ឋកម្ម Yakuza ជាមួយនឹង នាយកប្រតិបត្តិ ដែលត្រូវបានចោទប្រកាន់ថាបានរារាំងការត្រួតពិនិត្យរបស់ភ្នាក់ងារសេវាហិរញ្ញវត្ថុ (Financial Service Agency)។ UFJ មានក្នុងបញ្ជីក្រុមហ៊ុនដែលរួមបញ្ចូលគ្នា ហើយបាត់បង់លុយធំជាងគេបំផុត ក្នុងពិភពលោក របស់ទស្សនាវដ្ដី Fortune ជាមួយនឹងប្រធានរបស់ក្រុមហ៊ុន Toyota ជានាយក។
ពេលនោះ UFJ ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្សេងទៀតដែលមានភាគទុនិកធំជាងគេ នៃក្រុមហ៊ុន Toyota។ ជាលទ្ធផលនៃវិបត្តិធនាគាររបស់ប្រទេសជប៉ុន UFJ បានរួមបញ្ចូលគ្នាជាមួយនឹងធនាគារ Tokyo-Mitsubishi ហើយក្លាយជា Mitsubishi UFJ Financial Group។
ក្នុងឆ្នាំ ២០០២ ក្រុមហ៊ុន Toyota បានចូលរួមក្រុមការងារ Formula One ហើយបានរួមគ្នាជាមួយនឹងក្រុមហ៊ុនរថយន្តប្រទេសបារាំងមាន ក្រុមហ៊ុន Citroen និង Peugeot ដែល ១ ឆ្នាំ ក្រោយក្រុមហ៊ុន Toyota បានចាប់ផ្ដើមផលិតរថយន្តក្នុងប្រទេសបារាំង។ ក្រុមហ៊ុន Toyota បានជាប់ចំណាត់ថ្នាក់លេខ ៨ លើ Forbes ដែលមានក្រុមហ៊ុនឈានមុនគេចំនួន ២ ០០០ ក្នុងបញ្ជីសម្រាប់ឆ្នាំ ២០០៥ ប៉ុន្តែ ធ្លាក់ដល់លេខ ៥៥ សម្រាប់ឆ្នាំ ២០១១។ Toyota ជាក្រុមហ៊ុនលេខ ១ ក្នុងការលក់រថយន្តទូទាំងពិភពលោកសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០០៨។
ក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុន Toyota បានបញ្ចេញនូវកំណែទម្រង់សម្រាប់រថយន្តដឹកទំនិញទំហំពេញលេញ ម៉ូដែល Tundra ដែលបានផលិតក្នុងរោងចក្រ ពីរ នៅអាមេរិក មួយនៅរដ្ឋ Texas និងមួយទៀតនៅ Indiana។ Motor Trend បានហៅថា Tundra ថាជារថយន្តដឹកទំនិញ ប្រចាំឆ្នាំ ហើយ Toyota Camry ២០០៧ ជារថយន្តប្រចាំឆ្នាំ សម្រាប់ឆ្នាំ ២០០៧។ ក្រុមហ៊ុនក៏បានចាប់ផ្ដើមបង្កើតនូវរោងចក្រពីរថ្មីទៀត មួយដើម្បីបង្កើត RAV4 ក្នុង Woodstock, Ontario ប្រទេសកាណាដា និងមួយផ្សេងទៀត ដើម្បីបង្កើត Toyota Prius ក្នុង Blue Springs, Mississippi សហរដ្ឋអាមេរិក។
រោងចក្រនេះដំបូងឡើយចង់បង្កើតនូវ Toyota Highlander ប៉ុន្តែក្រុមហ៊ុន Toyota បានសម្រេចចិត្តប្រើប្រាស់ក្នុង Princeton, Indiana សហរដ្ឋអាមេរិក ជំនួសវិញ។ ក្រុមហ៊ុនក៏មានភាពជោគជ័យជាមួយនឹងម៉ូដែលខ្នាតតូចរបស់ខ្លួន គឺ Corolla និង Yaris ផងដែរ។
ក្នុងឆ្នាំ ២០១១ ក្រុមហ៊ុន Toyota រួមជាមួយនឹង ផ្នែកធំៗមួយចំនួនទៀតនៃឧស្សាហកម្មផលិតរថយន្តជប៉ុន បានរងគ្រោះដោយសារគ្រោះធម្មជាតិជាបន្តបន្ទាប់។ គ្រោះរញ្ជួយដី Tohoku និង រលកយក្សស៊ូណាមិនៅឆ្នាំ ២០១១ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានផ្គត់ផ្គង់ ហើយមានការធ្លាក់ចុះក្នុងការផលិត និងការនាំចេញ។ ការជន់លិចយ៉ាងធ្ងន់ធ្ងរកំឡុងពេលរដូវខ្យល់មូសុងឆ្នាំ ២០១១ ក្នុងប្រទេសថៃ បានធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន ដែលបានជ្រើសរើសប្រទេសថៃជាមូលដ្ឋានផលិតកម្មមួយដែរ។ ក្រុមហ៊ុន Toyota ត្រូវបានប៉ានប្រមាណក្នុងការបាត់បង់ការផលិតចំនួន ១៥០,០០០ គ្រឿង ដោយសាររលកយក្សស៊ូណាមិ និង ២៤០,000 គ្រឿង ដោយសារទឹកជំនន់។
នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៤ ក្រុមហ៊ុនបានប្រកាសថា នឹងឈប់ផលិតរថយន្តក្នុងប្រទេសអូស្ត្រាលីនៅចុងឆ្នាំ ២០១៧។ ការសម្រេចចិត្តនេះដោយសារដុល្លារអូស្ត្រាលីមិនអំណោយផលធ្វើឲ្យការនាំចេញមិនអាចសម្រេចបាន ដែលតម្លៃខ្ពស់នៃផលិតកម្មក្នុងស្រុក និងចំនួននៃការប្រកួតប្រជែងខ្ពស់នៅទីផ្សារក្នុងស្រុកតូចមួយ។ ក្រុមហ៊ុននេះគ្រោងនឹងបង្រួបបង្រួមមុខងារសាជីវកម្មរបស់ខ្លួននៅក្នុងទីក្រុងម៉ែលប៊ននៅដំណាច់ឆ្នាំ ២០១៧ ។ ការិយាល័យកណ្ដាលនឹងនៅតែស្ថិតនៅ Port Melbourne ហើយរោងចក្រ Altona នឹងនៅតែរក្សាទុកសម្រាប់មុខងារផ្សេងទៀត។ កម្លាំងពលកម្មត្រូវបានរំពឹងថានឹងត្រូវកាត់បន្ថយពីចំនួន ៣,៩០០ ទៅ ១,៣០០ នាក់។
ក្រុមហ៊ុនផលិតរថយន្តនេះបានលក់រថយន្តបានចំនួនតិចតួចនៅឆមាសទី ១ នៃឆ្នាំ ២០១៤ ដោយលក់បាន ៥,១ លានគ្រឿងក្នុងរយៈពេល ៦ ខែគិតត្រឹមថ្ងៃទី 30 ខែមិថុនាឆ្នាំ 2014 ពោលគឺកើនឡើង ៣,៨% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុន Volkswagen AG បានកត់ត្រានូវការលក់រថយន្តចំនួន ៥,០៧ លានគ្រឿង ដែលនៅកៀកពីក្រោយ។
ក្នុងខែសីហា ឆ្នាំ ២០១៤ ក្រុមហ៊ុន Toyota បានប្រកាសថាខ្លួននឹងកាត់បន្ថយតម្លៃគ្រឿងបន្លាស់ក្នុងប្រទេសចិនរហូតដល់ទៅ ៣៥%។ ក្រុមហ៊ុនបានបង្ហាញថាការផ្លាស់ប្ដូរនេះ ដើម្បីឆ្លើយតបទៅនឹងតំណាងស៊ើបអង្កេតក្នុងដើមខែនេះ ដោយគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ (National Development and Reform Commission) របស់ប្រទេសចិន នៃគោលនយោបាយគ្រឿងបន្លាស់ Lexus របស់ក្រុមហ៊ុន Toyota ដែលជាផ្នែកមួយនៃការស៊ើបអង្កេតទូទាំងឧស្សាហកម្មទៅលើអ្វីដែលនិយតករចិនចាត់ទុកថាមានតម្លៃខ្ពស់ហួសប្រមាណ ដោយក្រុមហ៊ុនផលិតរថយន្ត សម្រាប់គ្រឿងបន្លាស់ និងសេវាកម្មក្រោយការលក់។
នៅខែវិច្ឆិកា ឆ្នាំ ២០១៥ ក្រុមហ៊ុនបានប្រកាសថា ខ្លួននឹងវិនិយោគចំនួន ១ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់លើការស្រាវជ្រាវបច្ចេកវិទ្យា Artificial intelligence និង Robotic។ ក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុន Toyota បានវិនិយោគលើ Uber។ នៅខែមីនា ឆ្នាំ ២០១៦ ក្រុមហ៊ុន Toyota បានសហការជាមួយនឹងក្រុមហ៊ុន Yanmar ដើម្បីបង្កើតនូវទូកកម្សាន្ត Fibreglass ដោយប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត Yanmar outboard marine ឬ ម៉ាស៊ីន Yoyota inboard៕
កែសម្រួលដោយៈMr365