ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិ អ្នកស្រី ម៉ៅ សារ៉េត

1,496

អ្នកស្រី ម៉ៅ សារ៉េត គឺជាអ្នកចម្រៀងជនជាតិខ្មែរ ពីសម័យ សង្គមរាស្ត្រនិយម ទសវត្សន៍ទី ៥០ ដល់ សម័យ លន់ នល់ ទសវត្សន៍ទី ៧០ នៃ ប្រទេសកម្ពុជា។ ឈ្មោះ​ដើម​របស់​អ្នក​ស្រី គឺ ប៉ុល សារ៉ាន់ ។ អ្នកស្រី កើតនៅស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ អ្នកស្រីបានចូលសិល្បៈដំបូងនៅឆ្នាំ ១៩៥៩ ហើយ​បទ​ដំបូង​របស់​អ្នក​ស្រី គឺ​បទ «សម្រែកតណ្ហា» និង​បទ «ខ្ទមជរា» និពន្ធដោយ​កវី យ៉ង់ ឈៀង ហៅ សំនៀង​ប្ញទ្ធី រួមទាំងបទល្បីៗ របស់គាត់មួយចំនួនទៀត ដូចជា «ចិត្តប្រឹងស្រលាញ់» «អោយអូនអស់ចិត្ត» «សំបុត្រក្រោមខ្នើយ» ។ល។ ។ ក្នុង​រវាង​ពី​ឆ្នាំ ១៩៥៩ ដល់ ឆ្នាំ១៩៧៤ អ្នក​ស្រី​ច្រៀង​បាន​ប្រហែល ៣០០ បទ ។ អ្នកស្រី គឺជាអ្នកចម្រៀងផ្នែក មនោសញ្ចេតនា ដ៏ល្បីមួយរូបនាសម័យកាលនោះ ។ អ្នកស្រីច្រៀងឲ្យផលិតកម្ម វត្តភ្នំ ហើយដៃគូររបស់គាត់នោះគឺ អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ។

បើនិយាយទៅ អ្នកស្រីគឺជារាមច្បង របស់អ្នកស្រី រស់ សិរីសុទ្ធា ហើយអ្វីដែលពិសេសទៅទៀតនោះ គឺអ្នកស្រីក៏ជាអ្នកខេត្ត បាត់ដំបង ម្នាក់ផងដែរ។ អ្នកស្រី ម៉ៅ សារ៉េត ចាប់កំណើតឡើងនាឆ្នាំ ១៩៤៤ នៅស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ ប៉ុន្ដែហាក់ពុំសូវមាននរណារម្នាក់បានដឹងអំពីដំណើរជីវិតរបស់អ្នកស្រី អោយច្បាស់លាស៉នោះឡើយ ។ គេសង្ស័យថា អ្នកស្រី ម៉ៅ សារ៉េត បានទទួលមរណភាពទៅ នៅឆ្នាំ ១៩៧៥ ។

សូមអរគុណសម្រាប់ការយកចិត្តទុកដាក់

ប្រភពអត្ថបទ:https://en.wikipedia.org/wiki/Mao_Sareth

Comments
Loading...