មិនធម្មតាទេ! ខេត្តចំនួន ៣ នេះមិនទាន់ឆ្លងកូវីដ-១៩បំប្លែងថ្មី Delta
បើយោងតាម សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់ពីប្រទេសថៃ ប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤នាក់ (ស្ដ្រីចំនួន ២៣៤នាក់) និងបានប៉ះពាល់ដល់ ២២រាជធានី-ខេត្តហើយគីតត្រឹមថ្ងៃទី១៣ ខែសីហានេះ លើកលែងតែ ៣ខេត្តប៉ុណ្ណោះគឺ ខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណីដែលតានៅឡើយ។
គួរបញ្ជាក់ផងដែរ បើគិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជារកឃើញករណីឆ្លងកូវីដ-១៩សរុបចំនួន ៨៤,២៦២នាក់ និងអ្នកជាសះស្បើយសរុបចំនួន ៧៨,៩៧២ នាក់ ហើយនឹងអ្នកស្លាប់សរុបចំនួន ១,៦៥៤នាក់។
មិនតែប៉ុណ្ណោះទេ សម្រាប់កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ មាន ៨២,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ២៤,៥២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។