សូមប្រុងប្រយ័ត្ន! អូមីក្រុង មិនសូវធ្ងន់ធ្ងរដូចដែលតាទេ តែគ្រោះថ្នាក់ខ្លាំងចំពោះអ្នកមិនបានចាក់វ៉ាក់សាំង
លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក(WHO) បានមានបញ្ជាក់កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះថា ៖ «មេរោគកំពុងរាលដាលខ្លាំង អូមីក្រុង មិនសូវមានសភាពធ្ងន់ធ្ងរដូចវីរុសកូវីដ ដែលតា ក៏ពិតមែន ប៉ុន្តែវានៅតែជាមេរោគដ៏គ្រោះថ្នាក់ ជាពិសេសសម្រាប់អ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង»។
ប្រធានអង្គការសុខភាពពិភពលោករូបនេះបានបន្តទៀតថា ៖ «មនុស្សភាគច្រើនដែលកើតជំងឺកូវីដ-១៩ និង សម្រាកព្យាបាលនៅមន្ទីរពេទ្យជុំវិញពិភពលោក គឺមិនទទួលបានការចាក់វ៉ាក់សាំងទេ ហើយប្រសិនបើការចម្លងមិនត្រូវបានកាត់បន្ថយ នោះហានិភ័យនឹងកើតមានកាន់តែខ្ពស់នៃការឆ្លងមេរោគមួយផ្សេងទៀត ហើយនឹងអាចមានករណីស្លាប់ច្រើនជាងអូមីក្រុង»។
គួរបញ្ជាចាក់ផងដែរថា ក្នុងរបាយការណ៍មេរោគរាតត្បាតប្រចាំសប្តាហ៍កាលពីថ្ងៃអង្គារ អង្គការ WHO បាននិយាយថាករណីឆ្លងកើនឡើង ៥៥ ភាគរយ ឬ ១៥ លានករណីក្នុងសប្តាហ៍ រាប់គិតពីសប្ដាហ៍មុនរហូតដល់ថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២១៕