សូមប្រយ័ត្ន! បទពិសោធរបស់នារីម្នាក់ឈឺចាប់ស្ទើរស្លាប់ដោយសារការពត់ធ្មេញ(មានវីដេអូ)
នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា«Ra Chanleap» បានបង្ហោះថា៖ បទពិសោធន៍ពីការពត់ធ្មេញដែលខ្ញុំបានជួប
ដំបូងធ្មេញខ្ញុំគឺខុសទំរង់ ដោយសារតែការបិតធ្មេញអោយស ធ្វេីអោយលែងដូចទំរង់ដេីម ចឹងក៏សំរេចចិត្តពត់ធ្មេញអោយត្រង់មកវិញ ខាងខ្ញុំរេីសពេទ្យណាស់ ឆែកពេទ្យមេីល feedback មានដុកទ័របទេស ដែលមានឯកទេសខាងពត់ធ្មេញ គួរទុកចិត្ដខ្លាំង មានច្រេីនសាខា
មុននិងធ្វេីខ្ញុំបានទៅកន្លែងគាត់ សួរនាំពីដុកទ័រដែលឯកទេសនិង គាត់ok ចំពោះធ្មេញខ្ញុំ ក៏ចេញតំលៃមកអោយ ស្អែកឡេីងខ្ញុំក៏បានកក់ប្រាក់ 50% នៃតំលៃពត់និង
រួចហេីយខាងពេទ្យក៏អោយខ្ញុំថត xray ថតហេីយក៏ចាប់ផ្ដេីមពាក់brace ខាងលេី brace ខាងក្រោមអត់ទាន់បានពាក់ទេ
ពាក់បានប្រហែល 1អាទិត្យ អត់មានបញ្ហាអី ក៏មកពាក់brace ខាងក្រោម ពាក់ភ្លាមមានអារម្មណ៍ឈឺខ្លាំង ខុសពីការពាក់ខាងលេី
ខាងពេទ្យថា អត់អីទេ ពាក់បានប្រហែល2ថ្ងៃ ចាប់ផ្ដេីមធ្វេីទុក្ខ ឮធ្មេញខាងលេី គឺឈឺខ្លាំង ខាងពេទ្យអោយញាំថ្នាំបំបាត់ការឈឺចាប់ ប៉ុន្ដែយប់ឡេីងចាប់ផ្ដើមហេីមបន្ដិច ហេីយឈឺខ្លាំង
ព្រឹកឡេីងហេីមដល់ច្រមុះ ខ្ញុំក៏ទៅជួបពេទ្យខាងគាត់ គាត់ក៏បានxray ម្ដងទៀត ឃេីញមានខ្ទុះនៅក្នុងធ្មេញខាងលេី គាត់ក៏បានចោះធ្មេញបង្ហូរខ្ទុះចេញ ប៉ុន្ដែពេលចោះហេីយ អត់មានចេញខ្ទុះមកទេ
គាត់អោយទៅផ្ទះវិញសិន ស្អែកចាំមកជួបគាត់ម្ដងទៀត
ប៉ុន្ដែចោះបានប្រហែល 3-4ម៉ោង មុខខ្ញុំចាប់ផ្ដេីមហេីមខ្លាំង ខ្ញុំទារដល់braceចេញ ប៉ុន្ដែគាត់អត់ដោះអោយទេ
មុខខ្ញុំកាន់តែហេីម ឡេីងមេីលមុខខ្លួនឯងលែងចង់ស្គាល់
ស្អែកឡេីងខ្ញុំក៏បាន ទារដោះbrace ចេញដាច់ខាត
ខាងគាត់ក៏បានដោះលួសចេញ ទុកbrace
ដោយសារមុខខ្ញុំហេីមខ្លាំង គាត់បានxray ម្ដងទៀត
គាត់មេីលហេីយ ឃេីញធ្មេញមានបញ្ហាខ្លាំង គាត់ក៏បានបញ្ចូនខ្ញុំទៅពេទ្យមួយទៀត
ពេលទៅដល់ពេទ្យមួយទៀត លទ្ធផលចេញមក ខ្ញុំត្រូវវះកាត់យកខ្ទុះចេញបន្ទាន់
ពេលវះហេីយ បានប្រហែលកន្លះម៉ោង ស្រាប់តែខ្ញុំញ័រថ្គាម ញ័រដៃញ័រជេីង រងារ គ្រប់គ្រងខ្លួនឯងលែងបាន ខ្លួនស្លេក ឡេីងលឿង គ្មានឈាម ដូចខ្មោច ធ្វេីទុក្ខដល់បេះដូង ទប់លែងជាប់ ប្រឹងដកដង្ហេីមដង្ហក់ ដូចមនុស្សជិតស្លាប់
ប្ដីខ្ញុំបានខលទៅឡានពេទ្យ ប៉ុន្ដែគ្មានឡានពេទ្យណាមកមួយទេ
ជំរេីសចុងក្រោយ គឺច្របាច់អោយឡេីងកំដៅមកវិញ
គុណបុណ្យម៉ែឪ កំលាំងចិត្តពីកូនប្រុស និងប្ដី ធ្វេីអោយខ្ញុំឆ្លងផុតមកបាន ជិះតាមឡានបណ្ដេីរយំបណ្ដេីរ ខ្លាចជួបចឹងទៀត សុខភាពមិនល្អដូចមុន ចុះអន់ថយ សំរាកនៅតែលេីគ្រែ ទំរាំបានមានកំលាំងមកវិញ
ប៉ុន្ដែមិនទាន់អស់ ខ្ញុំនៅត្រូវព្យាបាលធ្មេញបន្ដ និងត្រូវតាមដានរាល់ខែ ត្រូវអស់លុយ ខាតពេលវេលោ
ដោយសារការធ្វេសប្រហែសខាងពេទ្យ
សរុបសេចក្ដីមកវិញ ដំបូងពេលដែលខ្ញុំxray ខាងពេទ្យឃេីញធ្មេញខ្ញុំរលាកហេីយ អត់ព្យាបាលសិន នៅតែព្យាយាមពត់ រហូតដល់តែចូលមេរោគ ករទៅជាខ្ទុះ
រាលដាលដល់ធ្មេញដល់ទៅ5គ្រាប់ ហេីមមុខ ច្រមុះនិង ភ្នែក រហូតត្រូវវះកាត់បន្ទាន់😭
អត់មានបច្ចេកទេសក្នុងការពត់ធ្មេញ ដូចដែលគាត់ដាក់សុទ្ធតែទន្ដិបណ្ឌិតឯកទេសពត់ធ្មេញ មកពីស្រុកក្រៅ
បញ្ជាក់មុនពេលពត់ធ្មេញ ធ្មេញខ្ញុំអត់មានឈឺអីទាំងអស់
ខ្ញុំសុំអត់បញ្ជេញឈ្មោះពេទ្យទេ ព្រោះបានដោះស្រាយគ្នារួចហេីយ ដោយគាត់ចេញតែថ្លៃវះអោយ 150$
និងគ្រាន់តែអោយលុយកក់មកវិញខ្លះ ដោយកាត់ថ្លៃដាក់brace និង100$ និងចោះធ្មេញ 52$
ចំណែកលុយសងជំងឺចិត្ត រឺការទទួលខុសត្រូវផ្សេងៗគឺគ្មានទេ
ដូច្នេះមុននិងពត់ធ្មេញ សូមប្រឹក្សាអោយច្បាស់
រេីសពេទ្យអោយបានត្រឹមត្រូវ កុំអោយខុស ដូចខ្ញុំ
ខុសលេីកនេះខ្លាចហេីយនិងចងចាំពេញមួយជីវិត
អារម្មណ៍ដែលជិតនិងឃ្លាតឆ្ងាយពីមនុស្សខ្លួនឯងស្រលាញ់ ដក់ជាប់ខួរក្បាល ចង់បំភ្លេចក៏ពិបាក