ពិតជាសាហាវឃោរឃៅនិងគួរឱ្យសង្វេកខ្លាំងណាស់
ខេត្តបាត់ដំបង៖ ពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០២០ ម្សិល មិញតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការរួមគ្នាជាមួយសមត្ថកិច្ចនគរបាលស្រុកឯកភ្នំដែលមានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការការ បានធ្វេីការនាំខ្លួនបុរសចំនួន០២នាក់មកសាកសួរ នៅពេលបានទទួលនូវពាក្យបណ្តឹងរបស់ស្រ្តីឈ្មោះ (ស.ព) រស់នៅក្នុងក្រុងបាត់ដំបង ជាម្តាយកុមារីរងគ្រោះពីករណីឪពុកបង្កេីតនិងពូបង្កេីតរួមគ្នារំលោកសេពសន្ធវ:កូនស្រីរបស់ខ្លួនដែលទេីបមានអាយុត្រឹមតែ០៣ឆ្នាំតែប៉ុណ្ណោះ។ បុរសជាប្តីនិងជាឪពុកមានឈ្មោះ (ហ.ហ)រស់នៅ ក្រុងបាត់ដំបង ព្រមទាំងឈ្មោះ (ហ.ដ)នៅមូលដ្ឋានជាមួយគ្នា ត្រូវជាប្អូនបង្កេីតរបស់បុរសខាងលេីនិងជាពូបង្កេីតរបស់កុមារីរងគ្រោះ។
ក្នុងពេលសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដោយមានការចូលរួមពីម្តាយនិងមានអង្គការសង្គមស៊ីវិលចូលរួមស្តាប់ផងនោះកុមារីរងគ្រោះឈ្មោះ(ច.ណ)បានឆ្លេីយបញ្ជាក់ថារូបគេពិតជាត្រូវបានឪពុកបង្កេីតរួមគ្នាជាមួយពូបង្កេីតខាងលេីនេះ ចាប់រំលោភសេព្វសន្ធវៈចំនួន០២ដងក្នុងអំឡុងពេលថ្មីៗនេះ។
បុរសទាំងពីរនាក់មិនបានឆ្លេីយសារភាពអំពីសកម្មភាពរបស់ខ្លួននៅឡេីយទេនៅចំពោះមុខសមត្ថកិច្ចនគរបាលតែយ៉ាងណាក៏ដោយ
ក្នុង ពេលឃាត់ខ្លួនបុរសទាំងពីរនេះសមត្ថកិច្ចរកឃេីញគ្រឿងញៀននិងសម្ភារៈប្រេីប្រាស់គ្រឿងញៀនមួយចំនួននៅជាមួយបុរសទាំងពីរនេះផងដែរ។
នៅថ្ងៃទី១១ ខែ ធ្នូឆ្នាំ២០២០នេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយទាំងពីរមកកាន់ការិយាល័យជំនាញដេីម្បីស្រាវជ្រាវបន្តនិងចាត់ការតាមផ្លូវច្បាប់។
ប្រសិនបេីការស្រាវជ្រាវឃេីញថា បុរសទាំងពីរបានធ្វេីសកម្មភាពដូចការបញ្ជាក់អះអាងរបស់កុមារីរងគ្រោះមែននោះគឺពិតជាសាហាវឃោរឃៅនិងជារឿងខ្លោចផ្សារបំផុតសម្រាប់កុមារីនេះណាស់៕