ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ភរិយា សុវណ្ណ រិទ្ធី ទម្លាយរឿងក្នុងចិត្ត យំទំាងអួលដើម.ក (វីដេអូ)

635

ការបង្ហោះសារនោះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ក្នុងនោះដែរ ភរិយាលោក សុវណ្ណ ឫទ្ធី ថែមទាំងបង្ហើបថាមានភស្តុតាងចាប់បានពេលប្តី និង នារីម្នាក់នោះកំពុងទាក់ទងគ្នាទៀត ។

បើងាកមកលោក សុវណ្ណ ឫទ្ធី វិញ តាមរយៈការឡាយវីដេអូមួយ កាលពីយប់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ លោកបានរៀបរាប់ទាំងអួលអាក់ និង ទាំងទឹកភ្នែកថា លោកមិនមានស្រីកំណាន់ ឬ ទំនាក់ទំនងស្នេហាអូនបងជាមួយអ្នកណាក្បត់ចិត្តប្រពន្ធកូនឡើយ ដោយរឿងគ្រប់យ៉ាងគឺជា​ការយល់ច្រឡំរបស់ភរិយា ក្រោយមានគេផ្លុំត្រចៀក ។​

យ៉ាងណាមិញ មកដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ នេះ មហាជនអ្នកលេងបណ្តាញ​សង្គមហ្វេស​ប៊ុក​ក៏បាន​ឃើញលោក សុវណ្ណ រិទ្ធី បានទៅជួបកូនស្រី និង ភរិយា ព្រមទាំងយកសំភារៈ​ យក​ទៅ​ឲ្យ​កូនៗផងដែរ តែបើក្រឡេកទៅមើលភរិយាឯនោះវិញ ក្រោយពីស្វាមីបានមកជួបកូនៗហើយ អ្នក​នាងបានបង្ហោះសារនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៨ ថា «រយៈពេលមួយឆ្នាំ ដែលអូនរង់​ចាំបង​ជាមួយ​កូនស្រីបងនិងកំពុងពពោះ រហូតដល់អូនបានបង្កើត​កូនស្រីពៅ​មួយ​ទៀត……តែនៅ​ពេល​បង​ត្រលប់មកវិញមួយភ្លែតបងក៏ទៅវិញបាត់» ។

បន្ថែមពីនោះទៀតដែរ នៅយប់ថ្ងៃដដែល ភរិយាលោក សុវណ្ណ រិទ្ធី ក៏បានធ្វើកា​រឡាយវីដេអូ​នៅ​លើ​គណនីហ្វេសប៊ុករបស់អ្នកនាង រៀបរាប់នូវរឿងរ៉ាវជាច្រើនខ្លួនជួបរយៈពេលកន្លងមក ក្នុង​កំឡុង​ពេលដែលស្វាមីជាប់ពន្ធនាគារ ក៏ដូចជាពេលលោក សុវណ្ណ រិទ្ធី បាន​ចេញ​មកវិញ​រយៈ​ពេល​មួយឆ្នាំនេះ មិនបានទៅជួបនាងដោយទុក្ខធុរៈការមើលថែចិញ្ចឹមបីបាច់កូន​ទាំងពីរលើ​នាងទាំង​ស្រុង​ ទាំងដែលនាងកំពុងមានជំងឺ។

លើសពីនោះអ្វីដែលកាន់តែធ្វើឲ្យមហាជនអ្នកគាំទ្រ ជាពិសេសនារីដែលស្រឡាញ់ស្វាមី ស្រឡាញ់កូនដូចជាភរិយាលោក សុវណ្ណ រិទ្ធី កាន់តែរំជួលចិត្តទៀតនោះ អ្នកនាង​បាន​និយាយ​ក្នុង​វីដេអូថា ហេតុតែអ្នកនាងស្រឡាញ់ស្វាមី អ្នកនាងចង់ឲ្យស្វាមីដឹងពីកំហុស ហើយ​ប្រសិន​បើ​ស្វាមី​អស់​ចិត្តស្រឡាញ់នាង នាងសុខចិត្តរង់ចាំដំណោះស្រាយដោយការលែងលះ ប៉ុន្តែ​នាង​អង្វរករ​សុំ​តែម្យ៉ាងប៉ុណ្ណោះ គឺបើលែងលះមែន នាងសុំយកកូនស្រីទាំងពីរមកចិញ្ចឹម ព្រោះ​នាង​មិន​ចង់​ឲ្យ​កូន​បែក​គ្នានោះទេ ៕

Comments
Loading...