ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

កញ្ចក់ មានតាំងពីពេលណា?

2,029

ប្រទេសអាល្លឺម៉ង់ បានរកឃើញកញ្ចក់តាំងពី ២០០ឆ្នាំមុនមកម្លេះ ហើយនៅឆ្នាំ ១៨៣៥ អ្នកវិទ្យាសាស្រ្តអាល្លឺម៉ង់ ឈ្មោះ Justus Von Liegig ក៏បានបង្កើតដំនើរមួយផ្សេងទៀតដោយប្រើក្រដាសលោហធាតុស្ដើងៗ បញ្ចូលគ្នាទៅផ្នែកម្ខាងនៃបន្ទះកញ្ចក់។ ក្រោយមកទៀតគេបានយកបច្ចេកទសនេះ បានប្រែប្រួល និងធ្វើអោយកាន់តែប្រសើរភ្លាមៗ ដែលអាចផលិតកញ្ចក់ធំៗក្នុងឆ្នាំនោះផងដែរ។

សតវត្សទី ១៩ កញ្ចក់ទំនើបជាច្រើនបានកកើត​ ប៉ុន្តែកញ្ចក់ទូទៅ ត្រូវបានគេប្រើជាយូរយាមកហើយ។ បើតាមការពិនិត្យឡើងវិញនៅឆ្នាំ២០០៦ ដោយអ្នកវិទ្យាសាស្រ្ដទស្សនវិទូលោក Jay Enoch ក្នុងទស្សនាវដ្ដិ Optomety និងអ្នកចក្ខុវិស័យផ្នែកវិទ្យសាស្រ្ដ នៅទ្វីប Anatolia កញ្ចក់ត្រូវគេផលិតឡើងតាំងពី៨០០០ ឆ្នាំមុន ដោយធ្វើពីដី និងកែវ។

មនុស្សនៅទ្វីបអាមេរិក​កណ្ដាល និងខាងត្បូង បានចាប់ផ្ដើើម​ធ្វើ​កញ្ចក់ចេញពីថ្មដែលជាកំអែលភ្នំភ្លើងក្ដៅៗ តាំងពីជាង ១០០០ឆ្នាំ មកម្ល៉េះ ខណៈដែលកញ្ចក់ដែលបានផលិតនៅ​ចិន និងឥណ្ឌាត្រូវបានគេបង្កើតឡើងពីសំរិទ្ធ។ សតវត្សរ៍ទី1 អ្នកនិពន្ធ Roman Pliny the Elder បាននិយាយថាគាត់បានប្រើកញ្ចក់ដំបូងគេបង្អស់ក្នុងប្រវត្ដិសាស្ដ្ររបស់គាត់ប៉ុន្ដែកញ្ចក់នៅពេលនោះគឺមិនត្រូវបានគេប្រើជាទូទៅនោះទេ។

ថ្វីបើយើងមានវប្បធម៌ខុសៗគ្នានៃការបង្កើតកញ្ចក់ក៏ដោយ តែជាទូទៅកញ្ចក់គឺអាចអោយយើងមើលឃើញខ្លួនអែងដូចៗគ្នា។ កំណត់ហេតុបានសរសេរថា «កញ្ចក់ដែលយើងប្រើលើកដំបូងប្រហែលជាថ្លុកទឹក និងដុំថ្ម ឬដីឥដ្ឋដែលអាចធ្វើអោយទឹកដក់បានបន្ទាប់មកយើងយកមកឆ្លុះមុខ។ ម្យ៉ាងវិញទៀត កញ្ចក់ធម្មជាតិ(ទឹកថ្លុក) ទាំងនេះគឺមានព៌ណស្លេកបើប្រៀបធៀបទៅនឹងកញ្ចក់ដែលផលិតនៅសព្វថ្ងៃនេះ

ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នានៅក្នុងពិភពលោកបានស្វាគមន៍នៃការប្រើប្រាស់កញ្ចក់នោះទេ ដូចនៅពេលដែលក្រុមអ្នកវិទ្យាសាស្ត្រមួយបានណែនាំការប្រើកញ្ចក់ទៅប្រជាជន Biami នៅ Papua New Guinea ក្នុងទសវត្សរ៍ឆ្នាំ 1970។

កែសម្រួលដោយ៖  Mr 365

 

Comments
Loading...