អាថ៌កំបាំងនៃឱសថទិព្វ
ចង់ក្លាយជាអ្នកជោគជ័យគឺពិបាកខ្លាំងណាស់ តែបើសិនជាយើង ចង់រៀនវិធីជោគជ័យវិញ គឺមិនពិបាកនោះទេ។
សូមកុំយល់ថា អ្នកដែលមាន សម្ភារៈទំនើប ឡាន វីឡា ទូរស័ព្ទ ថ្លៃៗគឺជាអ្នកមានឲ្យសោះ។ បើសិនជាងអ្នកចង់ដឹងថា នរណាម្នាក់មានឬក្រ អ្នកគ្រាន់តែពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុជាពិសេស តារាង Asset & Liability នោះអ្នកអាចវាយតម្លៃបានភ្លាមក្នុងរយៈពេល ៥នាទីថា តើគាត់ស្ថិតក្នុងចំណុចណាពិត។
មនុស្សសម័យថ្មី គេឲ្យតម្លៃខ្លាំងបំផុតទៅលើភាពមើលឃើញ ម៉្លោះហើយគេតែងតែមើលខុស យល់ថាក្រទៅជាមានទៅវិញ។ មនុស្សមានអំនួតចំពោះអ្វីដែលខ្លួនកំពុងតែមាន ហើយភាពអវិជ្ជានេះ នឹងនាំឲ្យគេ ស្គាល់ភាពក្រម្តងទៀតនៅពេលខាងមុខ គឺក្រជាងមុន។
បើសិនជាយើងមិនព្រមផ្ងារខួរដើម្បីទទួលយកចំនេះដឹងដើម្បីឲ្យក្លាយជាអ្នកមានពិត និងជោគជ័យពិតនោះទេ ទោះបីជាមានឱសថទិព្វពីអទិទេពក៏មិនអាច ប្រែក្រឡាខ្លួនឲ្យជោគជ័យនិងមានបានដែរ។
ចេះតិចតួច ចែកគ្នាដឹង។ បើមានការខុសឆ្គងសូមអធ្យាស្រ័យ!
Credit: ស៊ូគូ ហុង