ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

បទពិសោធន៍នៃការប្លន់ធនាគារមួយនៅប្រទេសចិន ពី​ក្រុម​ចោរ

1,882

នៅក្នុងការប្លន់ធនាគារមួយនៅប្រទេសចិន ក្រុមចោរបានចូលមកហើយស្រែកថា ក្រាបចុះ! លុយជារបស់រដ្ឋ ជីវិតជារបស់អ្នក​! ពេល​នោះ​ មនុស្ស​ទាំងអស់បានក្រាបចុះយ៉ាងស្ងៀមស្ងាត់។

“នេះហៅថា ចេះផ្លាស់ប្តូរគំនិតតាមកាលៈទេសៈ “

បន្ទាប់មកទៀត ចោរបានឃើញនារីម្នាក់ដេកលើតុ ក្នុងអាកប្បកិរិយាមិនសមរម្យ ពេលនោះចោរក៏ប្រាប់នាងថា សូមមេត្តា​ធ្វើខ្លួនឲ្យថ្លៃថ្នូរបន្តិច ព្រោះនេះជាករណីចោរប្លន់ មិនមែន ចាប់រំលោភទេ។

“នេះហៅថាមានវិជ្ជាជីវៈត្រឹមត្រូវ។ មិនធ្វើអ្វីដែលមិនមែនជាការងាររបស់ខ្លួន”

នៅពេលដែលក្រុមចោរមកដល់ផ្ទះ ចោរម្នាក់ដែលរៀនចប់អនុបណ្ឌិត បានសួរទៅកាន់ចោរម្នាក់ទៀតដែល រៀនបានត្រឹមថ្នាក់ទីប្រាំមួយថា

“តោះរាប់លុយ! តើយើងប្លន់បានប៉ុន្មាន?”
ពេលនោះចោរដែលរៀនថ្នាក់ទី៦ បានឆ្លើយថា៖

“ភ្លើណាស់! លុយច្រើនយ៉ាងនេះចាំបាច់រាប់ធ្វើអី? ចាំមើលទូរទស្សន៏ទៅគេប្រាប់ ថាប្លន់បានប៉ុន្មានហើយ!”

“នេះហៅថា បទពិសោធន៏! សព្វថ្ងៃនេះបទពិសោធន៏ មានប្រយោជន៏ជាងសញ្ញាបត្រ័ ដែលត្រឹមតែជាក្រដាស់មួយសន្លឹក”

បន្ទាប់មកប្រធានធនាគារបានប្រាប់ Manager ឲ្យតេរកប៉ូលីសភ្លាមៗ! ប៉ុន្តែបានប្រាប់បន្ថែមថា
“យើងយក៨០លានទុកចាយទៅ ហើយប្រាប់ប៉ូលីសថាបាត់អស់ ១០០លាន”។

“នេះហៅថា រុញទូកបណ្តោយទឹក! បើជ្រុលជាគេប្លន់ហើយ យកថែមខ្លះទៅ”

ពេលនោះប្រធានធនាគារបាននិយាយថា “ប្រសិនបើមានចោរប្លន់ រាល់ខែមិនដឹង ជាល្អយ៉ាងណា?”

“នេះហៅថាវិធីប្លែកៗក្នុងការបំបាត់ការអផ្សុក។ យកសេចក្តីសុខខ្លួន មកអង្គុយលើ ទឹកភ្នែកអ្នកដ៏ទៃ។”

នៅព្រឹកបន្ទាប់ ទូរទស្សន៏ក៏បានប្រកាសថា ធនាគារបានបាត់ទឹកប្រាក់ចំនួន ១០០លាន។ ពេលនោះពួកចោរក៏បានរាប់​លុយ​ ហើយរាប់ទៀត តែរាប់បានតែ ២០លានតែប៉ុណ្ណោះ។ ពេលនោះចោរខឹងយ៉ាងខ្លាំង ហើយក៏បាននិយាយថា

“ពួកយើងប្តូរ ជីវិត តែយកបានតែ២០លាន។ ប្រធានធនាគារកាន់តែចុងប៊ិច យកបានដល់ទៅ ៨០លាន។ មើលទៅមានចំណោះដឹង គឺសាហាវជាងធ្វើចោរទៀត”។ នោះហៅថា ចំណេះវិជ្ជាជាមាសប្រាក់។

ពេលនោះប្រធានធនាគារ សប្បាយចិត្តយ៉ាងខ្លាំង ព្រោះគាត់បានប្រាក់យ៉ាងច្រើន ទៅសងបំណុលដែលជំពាក់គេ។

“នេះហៅថា ចេះប្រើប្រាស់ឱកាស និង ហ៊ានប្រថុយនឹងគ្រោះថ្នាក់។”

តើនរណាជាចោរប្លន់ពិតប្រាកដ?

ប្រភព៖ អ៊ីនធើណែត

Comments
Loading...