ទម្លាប់ប្រចាំថ្ងៃទាំង៥ របស់សហគ្រិនជោគជ័យ
គេបានរកឃើញថា នៅលើលោកនេះ មានមនុស្ស៣ប្រភេទ គឺប្រភេទទី១ ជាមនុស្សដែលដេកចាំមើលពីអ្វីកើត
មានឡើង ប្រភេទទី២ ជាមនុស្សដែលព្រួយបារម្ភពីអ្វីកើតមានឡើង និង ប្រភេទទី៣ ជាមនុស្សដែលអាចធ្វើឲ្យអ្វីៗ
កើតមានឡើងបាន។ សហគ្រិនទាំងអស់ច្បាស់ជាមិនចង់ក្លាយខ្លួនជាប្រភេទមនុស្សទី១និងទី២នោះ
ឡើយហើយបើចង់ ឲ្យខ្លួនឯងជាមនុស្សក្នុងប្រភេទទី៣ វាក៏មិនមែនជារឿងមួយងាយស្រួលនោះដែរ។ ទម្លាប់ទាំង៥
យ៉ាងខាងក្រោមនេះអាចជាពន្លឺមួយជួយត្រួសត្រាយផ្លូវឲ្យប្រិយមិត្តក្លាយជាសហគ្រិនជោគជ័យបានប្រសិនបើលោក
អ្នកអាចអនុវត្តវាប្រចាំថ្ងៃបាននោះ។
១) ស្វាគមន៍បរាជ័យ
ភាពជាសហគ្រិនមិនត្រូវគេចវេស ឬ បោះបង់ចោលយល់ព្រមចុះចាញ់ឧបសគ្គចំពោះមុខនោះឡើយ។ អ្នកត្រូវ
រឹងមាំហ៊ានប្រឈមមុខនឹងភាពបរាជ័យ ហើយចាប់ផ្តើមងើបដើរម្តងទៀតដោយក្លៀវក្លា ត្បិតអីវានឹងបង្រៀនអ្នកឲ្យ
សិក្សាស្វែងយល់ និង មានបទពិសោធន៍កាន់តែច្រើនជាងមុន ធ្វើល្អជាងមុនជៀសវាងដើរលើដានផ្លូវចាស់។ អ្នកត្រូវ
ចាំថា អ្នកដទៃជាអ្នកលើកស្ទួយកម្លាំងទឹកចិត្តដល់អ្នក ព័ត៌មានជាអាហាររបស់អ្នក អនុវត្ដជាថ្នល់កៅស៊ូជួយឲ្យអ្នក
ដើរឆ្ពោះទៅរកគោលដៅដោយជោគជ័យ។ ប៉ុន្តែ ទាំងនេះត្រូវការពេលវេលាយូរបន្តិចហើយ។
២) ប្រឈមមុខវាយបំបាក់ភាពភ័យខ្លាច
ភាពភ័យខ្លាចត្រូវបានគេរកឃើញនៅក្នុងស្ថានភាព៣យ៉ាងគឺ ភ័យខ្លាចទី១: កើតមាននៅឡើងនៅពេលដែល
អ្នកភ័យខ្លាចបាត់បង់វត្ថុ ឬ របស់មានតម្លៃណាមួយ។ ភ័យខ្លាចទី២:នេះជាដំណាក់កាលមួយដែលភាពភ័យខ្លាចបាន
ក្លាយជាស្រមោលអន្ទោលតាមប្រាណនៅរាល់ពេលដែលអ្នកព្យាយាមធ្វើកិច្ចការថ្មីៗដោយមិនទាន់ដឹងលទ្ធផល។
ភ័យខ្លាចទី៣: កើតមានឡើងនៅពេលដែលអ្នកមិនព្រមទទួលយកលទ្ធផល ឬ ការពិតដែលខ្លួនបានសម្រេចចិត្ត។
ការមិនទទួលស្គាល់លទ្ធផលនេះមិនខុសអីពីការមិនដឹងថាខ្លួនកំពុងឈរនៅកន្លែងណានោះឡើយ។ អ្នកត្រូវរៀនពីវិធី
សាស្ត្រផ្សេងៗដើម្បីលុបបំបាត់ភាពភ័យខ្លាចនេះចោល បើមិនដូច្នេះទេអ្នកគ្មានថ្ងៃប្រកបកិច្ចការធំៗបានឡើយ។
៣) ដាក់បទបញ្ជាខ្លួនឯង
មនុស្សគ្រប់គ្នាចង់ឃើញអនាគតរបស់ខ្លួនមានលទ្ធផលល្អក្នុងផ្លូវមួយវិជ្ជមានជានិច្ច។ ប៉ុន្តែ អ្វីដែលជាគ្រោះថ្នាក់
ដ៏ធំគឺការដែលមិនបានធ្វើអ្វីមួយឲ្យល្អជាដុំកំភួនសម្រាប់ខ្លួនឯងនៅថ្ងៃនេះ។ ដូច្នេះកុំស្រមៃថា អនាគតរបស់អ្នករុងរឿង
ដូចអ្វីដែលអ្នកបានគិតទាល់តែសោះ។ អ្នកត្រូវដាក់បទបញ្ជាខ្លួនឯងថា តើត្រូវហាត់ពត់លត់ដំខ្លួនឯងដល់កម្រិតណា
ជាប្រចាំដើម្បីឈានទៅសម្រេចគោលដៅនោះ។ ឃ្លាដ៏ខ្លីមួយដែលអ្នកអាចពិចារណាបាននោះគឺ« បើអ្នកធ្វើបានល្អ
នៅថ្ងៃនេះ អនាគតនឹងរៀបចំឲ្យអ្នក»។
៤) គេងឲ្យបានគ្រប់គ្រាន់
សហគ្រិនមួយចំនួនតែងចំណាយពេលជាច្រើនម៉ោងក្នុងមួយថ្ងៃលើកិច្ចការអាជីវកម្មរបស់ខ្លួនរហូតដល់ភ្លេចបាយ
ភ្លេចទឹកក៏មាន។ តែសហគ្រិនជោគជ័យ ត្រូវបែងចែកពេលវេលាឲ្យបានច្បាស់លាស់ដើម្បីលៃលកពេលវេលាចូលគេង
ឲ្យបានគ្រប់គ្រាន់។ ទទួលទានដំណេកគ្រប់គ្រាន់នឹងធ្វើឲ្យខួរក្បាលរបស់អ្នកដំណើរការបានល្អ មិនភ្លេចមុខភ្លេចក្រោយ
ជាពិសេសថាមពលសម្រាប់បំពេញកិច្ចការប្រចាំថ្ងៃរបស់ខ្លួនរលូនទៅមុខបាន។
៥) ចែករំលែកទៅអ្នកដទៃ
មនុស្សជោគជ័យគឺជាប្រភេទបុគ្គលដែលសំបូរទៅដោយវប្បធម៌ចែករំលែកជាប្រចាំចំពោះអ្នកដទៃ។ ក្នុងនាមជា
សាស្ត្រាចារ្យពោរពេញដោយបទពិសោធន៍ខ្ពស់មួយរូប លោកបានចំណាយពេលជាច្រើនក្នុងមួយថ្ងៃ ចែករំលែកចំណេះ
ដឹងរបស់គាត់ទៅនិស្សិតនានា។ លោកបានបញ្ជាក់ថា ការចែករំលែករបស់លោកបានស្តែងចេញជាលទ្ធផលតបស្នង
និង ការគាំទ្រយ៉ាងពេញទំហឹងមកវិញទោះបីជាលោកមិនចង់គិតពីចំណុចនេះក៏ដោយ ដែលនេះជំរុញឲ្យលោកមានទឹក
ចិត្ត និងឆន្ទៈបំពេញតួនាទីរបស់លោកកាន់តែជោគជ័យឡើង៕
កែសម្រួលដោយៈ Mr365