ដើមកំនើត នៃឈ្មោះខេត្តកំពង់ចាម
ឈ្មោះខេត្តកំពង់ចាម មិនមានពាក់ព័ន្ធនឹងជនជាតិខ្មែរអ៊ីស្លាមឡើយ។ ប៉ុន្តែវាបានកើតចេញពីការវិវត្តន៍នៃពាក្យក្លាយ កំពង់រង់ចាំ។ ក្នុងគោលដៅរម្លឹកប្រវត្តិនៃឈ្មោះខេត្ត ដែលញែកដាច់គ្នាពីខេត្តត្បូងឃ្មុំ ដោយទន្លេមេគង្គនោះ អាជ្ញាធរខេត្តកំពង់ចាមបានសាងសង់រូបសំណាកមួយចំនួនដើម្បីពន្យល់ប្រវត្តិនៃខេត្តមួយនេះ។
ជារូបសំណាកដែលតំណាងអ្នកជំនួញផង ប្រជាជនសាមញ្ញផង ដែលនៅជុំគ្នានៅកំពង់មាត់ទឹក មុននឹងចេញដំណើរទៅកន្លែងនានា។ ពីព្រោះថាបើយោងតាមឯកសារ ក្រុងកំពង់ចាម ដើមឡើយគឺជាដីកោះ ដែលជាកន្លែងសំចតនៃសំពៅ និងទូកក្តោង។