Mark Zuckerberg«ភាពជោគជ័យដ៏អស្ចារ្យអាចកើតឡើងលុះត្រាតែ យើងមានសេរីភាពគ្រប់គ្រាន់ក្នុងការបរាជ័យ»
Mark Zuckerberg ជាមហាសេដ្ឋីវ័យក្មេងនិង ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនFacebook បានលើកឡើងថា ភាពជោគជ័យក៏អស្ចារ្យបំផុត អាចកើតឡើង លុះត្រាតែយើងមានសេរីភាពគ្រប់គ្រាន់ ក្នុងការបរាជ័យ។ នេះជាការលើកឡើងនៅក្នុងពិធីទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យHarvard ក្រោយពេលបោះបង់ការសិក្សាអស់រយៈពេលជាង១០ឆ្នាំ ។
«ប្រសិនបើខ្ញុំត្រូវតែជួយជ្រោមជ្រែងជីវភាពគ្រួសារ ជាជាងចំណាយពេលក្នុងការសរសេរកម្មវិធី (Code)នោះ ប្រហែលជាខ្ញុំមិនអាចដឹងច្បាស់បានទេថា Facebook អាចដំណើរការល្អឬ អត់ ហើយប្រហែលជាខ្ញុំមិនអាចឈរក្នុងទីតាំងបច្ចុប្បន្នបានទេ»។
ក្នុងឃ្លាខាងលើនេះ លោកចង់អរគុណដល់គ្រួសារដែលបានផ្ដល់សេរីភាពគ្រប់គ្រាន់ ដល់រូបលោកក្នុងការផ្ដោតលើកិច្ចការដែលខ្លួនពេញចិត្ត ដែលមិនធ្វើឲ្យប៉ះពាល់ដល់សេរីភាពក្នុងការច្នៃប្រឌិត។ Mark Zuckerberg ចង់សង្កត់ធ្ងន់ថា សេរីភាពពេញលេញក្នុងការផ្ដោតលើកិច្ចការអ្វីមួយគឺពិតជាសំខាន់ខ្លាំងណាស់ ហើយវាអាចកើតឡើងបាន លុះត្រាតែគ្រួសារផ្ដល់ការគាំទ្រ និង សេរីភាពគ្រប់គ្រាន់។
សូមបញ្ជាក់ថា មុនពេលបង្កើតFacebook លោកបានបង្កើតកម្មវិធីកុំព្យូរទ័រ និង ហ្គេមជាច្រើន ប៉ុន្តែមិនទទួលជោគជ័យនោះឡើយ។ យ៉ាងណាក៏ដោយ លោកមិនបានបោះបង់ការច្នៃប្រឌិត និង ការរិះរកអ្វីដែលថ្មីនោះឡើយ ព្រោះចំណុចសំខាន់នោះ គ្រួសាររបស់លោកមិនបានដាក់សម្ពាធខ្លាំង ឬ រារាំងអ្វីដែលលោកចង់ បើទោះបីជាដំណាក់កាលដំបូងទទួលការបរាជ័យច្រើនដងក៏ដោយ៕
កែសម្រួលដោយៈMr365