ថៃ៖ កាលពីថ្មីៗនេះ រូបគំនូរឌីជីថលមួយសន្លឹក របស់ Tangmo និង គូស្នេហ៍នាយ Bird ត្រូវបានគេចែករំលែកពេញបណ្តាញសង្គម ព្រោះតែមើលទៅវាពោរពេញដោយភាពរីករាយ និង សោកសៅលាយឡំគ្នា ជាពិសេសគឺចំពោះចំណងស្នេហាព្រាត់រស់ស្លាប់។
យ៉ាងណាមិញ ម្ចាស់ស្នាដៃគំនូរមួយនេះត្រូវបានគេរកឃើញថា ជាយុវជនមួយរូបដែលមានឈ្មោះថា Bigsho ជាអ្នកគំនូរឌីជីថលមួយរូបដែលមានស្នាដៃគួរឱ្យកត់សម្គាល់។
Bigsho បានបង្ហើបប្រាប់អ្នកសារព័ត៌មាន Dara Daily ថា ៖ «លោកបានគូររូបមួយនេះមួយរយៈមកហើយ ដោយចាប់តាំងពីបានតាមដានទទួលដឹងពីរឿងរ៉ាវស្នេហាដ៏រំជួលចិត្តរបស់នាយ Bird និង Tangmo។ ស្នេហារបស់ពួកគេហាក់ដក់ជាប់ក្នុងចិត្តលោកជាខ្លាំង ដោយម្នាក់ៗសុទ្ធតែមានភក្តីភាពចំពោះគ្នា តែចុងក្រោយអ្នកទាំងពីរបែរជាមិនបាននៅជាមួយគ្នា។ វាជារឿងស្នេហាដ៏ស្រស់ស្អាត និង សោកសៅក្នុងពេលតែមួយ»៕