លោកអ្នកដឹងហើយថាកីឡាបាល់ទាត់បច្ចុប្បន្ន គឺជាកីឡាដែលមានប្រជាប្រិយភាពខ្លាំងបំផុត ក្នុ្ងងចំណោមកីឡាផ្សេងទៀតនៅលើពិភពលោក ហើយក្នុងនោះដែរកីឡាករបាល់ទាត់មួយ ចំនួនក៏ជាផ្នែកមួយដ៏សំខាន់ដែលធ្វើឲ្យប្រភេទកីឡានេះមានការគាំទ្រច្រើនផងដែរ។
កីឡាករមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង ដោយសារមានសមត្ថភាពផ្ទាល់ខ្លួនលើសគេ និងមានអ្នកគាំទ្រច្រើននៅពាសពេញពិភពលោក។ ខាងក្រោមនេះ គេហទំព័រថ្មីៗ នឹងបង្ហាញពីកំពូលកីឡាករបាល់ទាត់ល្បីៗទាំង១០រូបក្នុងប្រវត្តិសាស្ត្រដូចតទៅ៖
១- Leonel Messi (Lionel Andrés Messi) ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន វ័យ២៦ឆ្នាំ បានបង្កើតនូវភាពអស្ចារ្យរាល់ការប្រកួតរបស់ខ្លួនដែលកីឡាករដ៏ទៃទៀតមិនធ្លាប់ធ្វើបានដូចគាត់។ កីឡាករដែលកំពុងលេងឲ្យក្លិបយក្សនៅអេស្ប៉ាញ Barcelona រូបនេះបានបំបែកកំណត់ត្រាជាច្រើន និងជាអ្នកគ្រងតំណែងកីឡាករល្អប្រចាំឆ្នាំ FIFA World Player of the Year ៤សម័យកាលផងដែរ។
២- Pele (Edson Arantes do Nascimento) អតីតខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល វ័យ៧៥ឆ្នាំ ជាកីឡាករមានឈ្មោះល្បីល្បាញបំផុតនាទសវត្សរ៍ ៥០-៧០ ដែលធ្វើឲ្យអ្នកគាំទ្រប្រេស៊ីល ក៏ដូចជាអ្នកគាំទ្រក្នុងពិភពលោក នៅតែចងចាំរូបគាត់រហូតដល់បច្ចុប្បន្ននេះ។
៣ – Diego Maradona (Diego Armando Maradona Franco) អតីតខ្សែបម្រើប្រយុទ្ធសញ្ជាតិហ្សង់ទីន វ័យ៥៥ឆ្នាំ ត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតក្នុងសតវត្សទី២០នេះ ដោយលោក បានបង្កើតសមិទ្ធិផលជាច្រើនសម្រាប់ក្លឹប និងក្រុមជម្រើសជាតិអាហ្សង់ទីន។
៤- Zinedine Zidane (Zinedine Yazid Zidane) អតីតខ្សែបម្រើសញ្ជាតិបារាំង វ័យ៤៣ឆ្នាំ ធ្លាប់ឈ្នះពានកីឡាករល្អប្រចាំឆ្នាំរបស់ពិភពលោក FIFA World Player of the Year ៣សម័យកាល និងត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារជំនាញគ្រប់គ្រងបាល់បានល្អឥតខ្ចោះ។ អតីតកីឡាកររបស់ Real Madrid រូបនេះក៏ជាអ្នកបង្កើតក្បាច់ជាន់បាល់ឈ្មោះថា dribbling ដោយខ្លួនឯងផងដែរ។
៥- Christiano Ronaldo (Cristiano Ronaldo dos Santos Aveiro) ជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ និងលេងជាខ្សែប្រយុទ្ធឲ្យក្លិបយក្សអេស្ប៉ាញ Real Madrid បច្ចុប្បន្ន។ អតីតកីឡាកររបស់បីសាចក្រហម វ័យ៣០ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ដោយសារជំនាញអូសបាល់ស៊ុត និងទាត់បាល់ Free kick ដ៏មានប្រសិទ្ធភាពរបស់គេ ហើយកីឡាករដែលមានកាយសម្បទារឹងមាំស្រស់សង្ហានេះ ធ្លាប់ឈ្នះពានកីឡាករល្អប្រចាំឆ្នាំរបស់ពិភពលោក FIFA World Player of the Year ២សម័យកាលផងដែរ។
៦- Ronaldo (Ronaldo Luís Nazário de Lima) ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល វ័យ៣៩ឆ្នាំដែលបច្ចុប្បន្នបានចូលនិវត្តន៍ទៅហើយនោះត្រូវបានកាចាត់ទុកថាជាកីឡាករដែលសមត្ថភាពខ្ពស់ខាងស៊ុតបាល់បញ្ចូលទី។ អតីតកីឡាករ Real Madrid រូបនេះធ្លាប់ឈ្នះពានកីឡាករល្អប្រចាំឆ្នាំរបស់ពិភពលោក FIFA World Player of the Year ៣ដង។
៧- David Beckham (David Robert Joseph Beckham) អតីតកីឡាករនិងប្រធានក្រុមបាល់ទាត់របស់អង់គ្លេស វ័យ៤០ឆ្នាំត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ដោយសារជំនាញទាត់បាល់ពិន័យ Free Kick កោងរបស់គាត់។ ជាពិសេសខ្សែបម្រើដែលធ្លាប់លេងឲ្យក្លិប Real Madrid និង Man United រូបនេះតែងតែបង្កើតស្ទាយទាន់សម័យបំផុតស្ទើរតែគ្រប់ការប្រកួតទាំងអស់ ដែលជាមូលហេតុធ្វើឲ្យ Beckham ក្លាយជាកីឡាករមានប្រជាប្រិយភាពខ្លាំក្នុងពិភពបាល់ទាត់។
៨- Raul Gonzalez (Raúl González Blanco) ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ វ័យ៣៨ ដែលប្ចុប្បន្នលេងឲ្យក្លិបនៅអាស៊ី Al sad នៃប្រទេសកាតា ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ផងដែរ ។ អតីតកីឡាករ Real Madrid រូបនេះ ស៊ុតបាល់បញ្ចូលទី ២២៨គ្រាប់ ក្នុងក្របខណ្ឌ La Liga ហើយក៏ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេលំដាប់ទីបី ក្នុងក្របខណ្ឌនេះដែរ។
៩- Franz Beckenbauer (Franz Anton Beckenbauer) អតីតកីឡាករជម្រើសជាតិ អាល្លឺម៉ង ដែលបច្ចុប្បន្នមានវ័យ ៧១ឆ្នាំហើយនោះត្រូវបានចាត់ទុកថាជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយសារតែកីឡាកររូបនេះបានបង្កើតនូវសមិទ្ធផលជាច្រើនសម្រាប់ក្លឹប និងក្រុមជម្រើសជាតិ។
១០- Eusebio (Eusébio da Silva Ferreira) អតីតកីខ្សែប្រយុទ្ធល្បីល្បាញរបស់ព័រទុយហ្គាល់ វ័យ៧២ឆ្នាំ បានជួយឲ្យក្រុមជម្រើសជាតិខ្លួនឡើងទៅចំណាត់ថ្នាក់លេខ៣ កាលពី World Cup ១៩៦៦ និងជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ ៩គ្រាប់ក្នុងព្រឹត្តិការណ៍នោះដែរ។