ក្រោយ​ពីឃើញ មរណភាពលោកវរសេនីយ៍ត្រី លឹម សាយ លោក​ស្រី​ ទ្រី ដាណា ចូលរួមរំលែកទុក្ខគ្រួសារសព 1000$

កាលពីម៉ោង ១ និង ២០ នាទីរសៀល ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ មានករណីលោតឆត្រខុសបច្ចេកទេស បណ្ដាលឱ្យមានអ្នកធ្លាក់មកចំនួន ២ នាក់ ។ ព័ត៌មានបឋម ក្នុងហេតុការណ៍នេះបណ្ដាលឱ្យលោកវរសេនីយ៍ត្រី លឹម សាយ ស្លាប់បាត់បង់ជីវិត និងមានអ្នករងរបួសធ្ងន់ម្នាក់ ទីតាំង ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ។

សូមបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ មានពិធីបញ្ចុះបឋមសិលា និង សម្ភោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី ១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី ២៩ និង បើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី ៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ និង មានការបង្ហាញពីការលោតឆ័ត្រយោងពិតៗផងដែរ ។

ក្រោយពីបាន​ទទួលដំណឹងពីមរណភាពលោកវរសេនីយ៍ត្រី លឹម សាយ ស្រាប់តែលោក​ស្រី​ ទ្រី ដាណា ចូលរួមរំលែកទុក្ខគ្រួសារសព 1000$ ។ ដោយ​លោក​បានបង្ហោះ​នៅ​លើបណ្តាញ​សង្គមដូចខាងក្រោម៖


រន្ធត់ចិត្តណាស់ ហើយក៏សោកស្ដាយខ្លាំងចំពោះធនធានកងទ័ពកម្ពុជា បើក Facebook មកឃើញដំណឹងនេះ លឺប្ដីខ្ញុំថា លោកគ្រូ លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោងជាង ២០ឆ្នាំហើយ បង្វាត់សិស្សរាប់មិនអស់តែថ្ងៃនេះនៅកំពង់ស្ពឺ ឆត្រយោងគាត់វេញជាមួយគេ បណ្ដាលឱ្យធ្លាក់ស្លាប់ សូមរំលែកទុក្ខគ្រួសារសព 1000$ សូមឱ្យវិញ្ញាណខណ្ឌពូ បានទៅកាន់សុគតិភព ពិតជាស្ដាយខ្លាំងណាស់

Comments (0)
Add Comment