កាលពីមួយរយៈមុន កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ស៊ន សៀវម៉ី ទើបតែទទួលបានងារជាលោកជំទាវ ក្រោយក្ដោបបានតំណែងជាជំនួយការផ្ទាល់របស់ប្រធានព្រឹទ្ធសភា ហើយក្រោយពីនោះមិនបានប៉ុន្មានក៏បានសម្រេចចិត្តសែនព្រេនរៀបការបន្តិចបន្ទួចជាមួយនឹងលោក កែវ ដេវីត ដែលជាគូដណ្ដឹងនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ។
បើទោះបីជាពួកគេមិនបានរៀបចំពិធីមង្គលការតាមក្បួនប្រពៃណីធំដុំ ព្រោះបរិបទជំងឺកូវីដ-១៩ កំពុងរីករាលដាលក្តី ប៉ុន្តែកីឡាការិនីតេក្វាន់ដូដ៏ឆ្នើម ស៊ន សៀវម៉ី ក៏បានរស់នៅក្នុងជីវិតពោលពេញដោយក្ដីសុខជាមួយលោក កែវ ដេវីត ដែលជាស្វាមី ហើយជារឿយៗប្ដីប្រពន្ធអ្នកទាំងពីរ ក៏បានបង្ហាញពីក្តីស្រឡាញ់ និង ផ្អែមល្ហែមដាក់គ្នាយ៉ាងខ្លាំងផងដែរ ។
លើសពីនោះ ក្រោយពីបានសែនព្រេនរៀបការបន្តិចបន្តួចហើយនោះ កាលពីអំឡុងខែមិថុនាកន្លងទៅ ជំទាវវ័យក្មេង ស៊ន សៀវម៉ី ក៏បានប្រកាសមានដំណឹងល្អ ដោយកីឡាការិនីតេក្វាន់ដូដ៏ឆ្នើមរូបនេះបានពពោះកូនដំបូងហើយ ដើម្បីបំពេញន័យជីវិតគូរបស់នាង និង ស្វាមី កាន់តែមានសុភមង្គលថែមទៀត ។
ដោយឡែកធ្មេចបើកៗ ពេលវេលារង់ចាំការមកដល់របស់ទាយាទដំបូងរបស់ខ្លួនក៏ខិតជិតមកដល់ កីឡាការិនីតេក្វាន់ដូដ៏ឆ្នើម ស៊ន សៀវម៉ី ក៏ហាក់កាន់តែទទួលបានការថ្នាក់ថ្នមយកចិត្តទុកដាក់ពីស្វាមី ពីមួយថ្ងៃទៅមួយថ្ងៃ បើទោះជាលោក កែវ ដេវីត មមាញឹកនឹងការងាផ្ទាល់ខ្លួនក៏ពិតមែន ។ លើសពីនោះនោះ បើនៅលើគណនីស្វាមីឯនោះវិញ គឺមិនដែលខកខានបង្ហោះរូបភាព និង លើកសរសើរពីភរិយាដ៏គួរឱ្យស្រឡាញ់របស់ខ្លួនម្តងណានោះឡើយ ៕