តើដើម​កំណើត នាឡិកា មកពី​ប្រទេស​ណា ?

«​នាឡិកា​» គឺជា​ឧបករណ៍​បង្ហាញ​ថិរវេលា​ដ៏​សំខាន់​របស់​មនុស្ស​ពី​១​ជំនាន់​ទៅ​១​ជំនាន់ ។ នាឡិកា​ចែក​ចេញ​ជា​៣​ប្រភេទ គឺ​នាឡិកា​មេកា​និក អូ​តូ​ម៉ា​ទិ​ក និង​នាឡិកា​អេ​ឡិច​ត្រូ​និក ។ នាឡិកា​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ដូច​ជា នាឡិកាដៃ និង​នាឡិកាព្យួរ​ជញ្ជាំង ។ នាឡិកា​មាន​ទ្រនិច​៣​ចង្អុល​ម៉ោង គឺ​ទ្រនិច​ខ្លី​បង្ហាញ​ម៉ោង ទ្រនិច​វែង​បន្ទាប់​បង្ហាញ​នាទី និង​វែង​បំផុត​សម្រាប់​បង្ហាញ​វិនាទី ។

តើ «​នាឡិកា​» មាន​ប្រភព​នៅ​ប្រទេស​ណា? នាឡិកា​ត្រូវ​បាន​រក​ឃើញ​ដំបូង​ក្នុង​ទ្វីបអឺរ៉ុប​នៅ​សតវត្សរ៍​ទី​១៥ តែ​មិនមែន​ជា​នាឡិកាដៃ​ទេ​ផ្ទុយ​ទៅ​វិញ​គឺជា​បន្តោង​នាឡិកា​ដាក់​ក្នុង​ហោប៉ៅ​អាវ ឬ​ហោប៉ៅ​ខោ ។ ជា​ច្រើន​ឆ្នាំ​ក្រោយមក​នាឡិកាដៃ​លេច​ជា​រូបរាង​ឡើង​ក្នុង​សតវត្សរ៍​ទី ១៦ ហើយ​ភាគច្រើន​សុទ្ធតែ នារី​ៗ​ប្រើ​នាឡិកាដៃ ចំណែក បុរស​ៗ​ប្រើប្រាស់​តែ​បន្តោង​នាឡិកា ។ នាឡិកាដៃ​ត្រូវ​បាន​ពាក់​ជា​លើក​ដំបូង​ដោយ​ម្ចាស់​ក្ស​ត្រី​យ៍​អង់គ្លេស អេ​លី សា​ប៊ែ​ត ទី​១ ដោយ​បានជា​កាដូ​ពី​មិត្តភក្តិ​ស្និទ្ធស្នាល ស្ថិត​ក្នុង​ត្រកូល​អភិជន​គឺ​លោក​រ៉ូ​បេ​៊ី​ត ឌុន​ឡី ក្នុង​ឆ្នាំ​១៥៧១

Mr 365

 

 

ខ្មែរនាឡិកា
Comments (0)
Add Comment