ដើម្បីសុខមាលភាពរបស់ប្រជាជនខ្មែរទូទាំងប្រទេស រដ្ឋាភិបាលកម្ពុជា ក៏បានគិតគូរពីការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ បន្ថែមជូនប្រជាជនពលរដ្ឋផងដែរ។ ហើយការចាក់វ៉ាក់សុំាងដូសទី៣ ក៏ត្រូវបានសម្រេចឱ្យធ្វើឡើងនៅក្នុងបណ្ដាខេត្តរួចមកហើយ។
យ៉ាងណាមិញ ស្របពេលដែលកម្ពុជា កំពុងតែចាប់ផ្ដើមធ្វើការចាក់វ៉ាក់សុំាងដូសទី៣ នោះក៏មានបងប្អូនខ្មែរយើងបានលើកឡើងជាសំណួរថា តើក្រោយចាក់វ៉ាក់សុំាង Sinovac និង Sinopharm ហើយប៉ុន្មានខែទើបអាចចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣នេះបាន?
បើយោងតាមការសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាលកម្ពុជា នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ បានឱ្យដឹងថា សម្រាប់អ្នកបានចាក់វ៉ាក់សុំាង ស៊ីណូហ្វាម (Sinopharm) ឬស៊ីណូវ៉ាក់ (Sinovac) ហើយត្រូវមានគម្លាតពី៦ ទៅ ៨ខែបន្ទាប់ពីចាក់ដូសទី១ ទើបអាចចាក់វ៉ាក់សាំងដូសទី៣បាន។
ដោយឡែក ចំពោះអ្នកដែលបានចាក់វ៉ាក់សុំាងអាស្រ្ដាហ្សេនីកា (AstraZeneca) ពុំទាន់មានការណែនាំណាមួយក្នុងការចាក់វ៉ាក់សុំាងដូសជំរុញ ឬដូសទី៣ នេះនៅឡើយទេ ដូច្នេះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.១៩) នឹងធ្វើសេចក្ដីជូនដំណឹងជាបន្ដបន្ទាប់ទៀត នៅពេលដែលមានការណែនាំណាមួយ ជាក់លាក់ទាក់ទងនឹងការចាក់វ៉ាក់សុំាងដូសជំរុញ ឬដូសទី៣នេះ៕
សូមមើលសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលខាងក្រោមបន្ថែម៖