ក្រសួងសុខាភិបាលបានប្រកាសករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៩៩នាក់បន្ថែមទៀតសម្រាប់ទិន្នន័យថ្មីនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះ រកឃើញ ៖
អ្នកដំណើរពីបរទេស ១២៥ នាក់
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន១៧នាក់
ចំនួនអ្នកជាសះស្បើយ មានចំនួន ៨៨២នាក់។ ទាំងនេះជាទិន្នន័យសម្រាប់ថ្ងៃទី ៩ ខែសីហា ២០២១។
គិតមកដល់ពេលនេះ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងសរុបទូទាំងប្រទេសចំនួន ៨២ ៨៩៨នាក់ អ្នកជាសះស្បើយសរុប ៧៧ ០៣៧នាក់ និង មានអ្នកស្លាប់សរុប ១៦០២ នាក់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ត្រូវកុំភ្លេចអនុវត្តនូវវិធានការដ៏មានប្រសិទ្ធភាព គឺ៣កុំ និង៣ការពារ ព្រមទាំងចូលរួមចាក់វ៉ាក់សាំងដើម្បីបង្កាវីរុសដ៏កាចសាហាវនេះ៕