មុននេះបន្ទិច! យោងទៅតាមការបង្ហោះក្នុងផេកហ្វេសប៊ុករបស់លោក ណុប បាយ៉ារិទ្ធ ដោយលោកបានបង្ហោះថា អ្នកម្តាយ របស់ប្អូនស្រី វី ឌីណែត បានទទួលមរណៈភាពហើយ ។
គួរំលឹកឡើងវិញបន្ទិច៖ កញ្ញា វី ឌីណែត កំពុងតែសម្រាកព្យាបាលជំងឺកូវីដ ១៩ ចំណែកឯម្តាយរបស់កញ្ញា វី ឌីណែត ដែលមានវិជ្ជមានកូវីដ ១៩ ក៏ត្រូវបានក្រុមគ្រូពេទ្យ បានទៅទទួលរូបគាត់ដើម្បីយកធ្វើការព្យាបាលផងដែរ។ តែអ្វីដែលកំពុងតែកើតឡើងនៅពេលនេះ គឺម្តាយរបស់កញ្ញា វី ឌីណែត គាត់មានអាការៈធ្វើទុកខ្លាំង ហើយពេលនេះ គាត់កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យរុស្ស៊ី។
ក្រោយពេលទទួលបានដំណឹងមួយនេះហើយនោះ ធ្វើឲ្យបងប្អូនរបស់យើង ក៏ដូចជាហ្វេនៗ មិត្តរួមអាជីពជាមួយកញ្ញាវី ឌីណែត មានតែបួងសួង និងផ្តល់កំលាំងចិត្តដល់អ៊ុំស្រី ឲ្យគាត់ឆាប់មានកំលាំងមាំមួន ឆាប់ជាសះស្បើយពីជំងឺមួយនេះ ក្នុងពេលឆាប់ៗនេះផងដែរ។