ប្រវត្តិ​សង្ខេប របស់​ម្ចាស់​ក្រុមហ៊ុន កូកាកូឡា (Coca Cola)​Asa Griggs Candler

Asa Griggs Candler កើត​ក្នុង​ឆ្នាំ​១៨៥១ ក្នុងភូមិ Rica ក្នុង​រដ្ឋ Georgia សហរដ្ឋ​អា​មេ​រិច។ Candler កើត​ក្នុង​ត្រកូល​កសិករ​ក្រីក្រ​មួយ។ ដោយសារ​មាន​បដិវត្តន៍ឧស្សាហកម្ម Asa ត្រូវ​បង្ខំចិត្ត​ធ្វើ​ចំនាកស្រុក​ទៅ​ស្វែងរក ​ការងារ​នៅ​ទីក្រុង​ដោយ​បាតដៃ​ទទេ ដូចជា​អ្នក​ដ៏​ទៃ​ទៀត​ដែរ។
​ក្នុង​ឆ្នាំ១៨៧៣ Asa មាន​អាយុ ២២ឆ្នាំ គាត់​គ្មាន​មុខរបរ​អ្វី​ច្បាស់លាស់​នោះទេ ហើយ​ថែមទាំង​គ្មាន​ដើមទុន​សំរាប់​រកស៊ី​ទៀត តែ​គាត់​បាន​ព្យាយាមប្រកប​របរ​លក់ដូរ​អីវ៉ាន​តិចទួច ដើម្បី​ចិញ្ចឹមជីវិត។ ដោយសារ​តែ​ភាពឧស្សាហ៍​ព្យាយាម និងភាពរហ័សរហួន​របស់គាត់​ បាន​ជួយ​ឲ្យ​មុខរប​ររបស់​គាត់​មាន​ការរីកចំរើន​បន្តិច​ម្តងៗ។ គាត់​បើកហាង​លក់​គ្រឿងសំអាង បន្ទាប់មក​គាត់​បាន​ពង្រីក​ទៅ​ជា​ហាង​លក់ ថ្នាំពេទ្យ និងវត្ថុ​ធាតុគីមី​ដែល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​វិញ​។ គាត់​មិន​ត្រឹមតែ​លក់រាយ​នោះទេ គាត់​បាន​ចាប់ផ្តើម​លក់​ដុំ​សំរាប់​ចែកចាយ​ទៅ​តំបន់​ដាច់ស្រយាល​មួយចំនួន​ផង ​ដែរ​។ ​ពេល​នោះ​ហើយ​ដែល​គំនិត​ជំនួយ​របស់​គាត់​ចាប់ផ្តើម​មាន​ការរីកចំរើន។​


​ជា​បណ្តើរ Asa Griggs Candler ក៏​បាន​ស្គាល់​គ្នា​ជាមួយឧ​សថការីម្នាក់​មាន​ឈ្មោះ​ថា Pemberton។ Asa Griggs Candler ពេលនោះ Asa Griggs Candler ក៏​បាន​ស្គាល់​រសជាតិភេសជ្ជៈ​ចំឡែក​ម្យ៉ាង​ដែល Pemberton បាន​បង្កើតឡើង ដែល Asa Griggs Candler ទទួលស្គាល់ថា ជា​ភេសជ្ជៈ​ដែល​មាន​រស់ជាតិឆ្ងាញ់​ចំឡែក។ ​ពេល​នោះ​ដែរ ការរកស៊ី​លក់ដូរ​របស់ Pemberton ក៏​កំពុង​ជួប​ការលំបាក ហេតុនេះហើយ Asa Griggs Candler បាន​យក​ឪ​កាស​នោះ ធ្វើ​ការចចារ​ទិញ​យក​ផ្តាច់​មុច រូបមន្ត​ការ​លាយ ភេសជ្ជៈ​នោះ​ពី​លោក Pemberton។ ចំនួនលុយ ២៣០០ ដុល្លារ វា​មិន​ច្រើន​ទេ​សំរាប់​ពេលបច្ចុប្បន្ន តែ​ក្នុង​ឆ្នាំ​១៨៩១ វា​ជា​ចំនួន​មួយ​ដែល​ច្រើន​គួរសម​។ ពេលនោះ Asa Griggs Candler បាន​ប្រមែប្រមូល​អស់​ទ្រព្យសម្បត្តិ​របស់​គាត់​ទាំងអស់ ដើម្បី​ទិញ​រូបមន្ត​ក្នុង ការលាយ​ភេសជ្ជៈ​នោះ។​
​ចាប់ពីពេលនោះ​មក Asa Griggs Candler ចាប់ផ្តើម​ធ្វើ​ជំនួញ​ជាមួយ​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​គេ​មិនសូវ​ដែល​ស្គាល់​។ ដំបូង​គេ​គិត ថា ​វាគ្រាន់តែ​ជាឧស​ថ​តែប៉ុណ្ណោះ តែ​ដោយសារ​ការព្យាយាមផ្សព្វផ្សាយ និងយុទ្ធសាស្ត្រ​ទីផ្សា​ដែល​ប្រកបដោយប្រសិទ្ធភាព ​បានធ្វើឲ្យ​ប្រជាជន​ជាច្រើន​ក្នុង​តំបន់​ចាប់ផ្តើម​មាន​ចំនាប់​អារម្មណ៍​ ជាមួយភេសជ្ជៈនេះ។ ភេសជ្ជៈ​នេះត្រូវបាន​គេស្គាល់​ថា ជា Coca Cola ព្រោះ​វា ផ្សំ​ឡើង​ដោយ រុក្ខជាតិ Coca ដែល​មាន​ដុះ​ក្នុង​តំបន់​ភាគខាងត្បូង​សហរដ្ឋ​អា​មេ​រិច។ រុក្ខជាតិនោះ​មាន​សារប្រយោជន៍​សំរាប់​ការព្យាបាល ​ជំងឺឈឺក្បាល និង Strees៕ ពីមួយថ្ងៃ​ទៅមួយថ្ងៃ Coca Cola កាន់តែ​មាន​ភាព​ពេញនិយម​ជាមួយ​ប្រជាជន​អា​មេ​រិច និង បាន​រីក​ចេញ​រាលដាល​ពេញ​ពិភពលោក។ បច្ចុប្បន្ន Coca Cola កំពុង​មាន​សកម្មភាព​ផលិត និង​លក់ដូរ​របស់ខ្លួន​នៅក្នុង​ប្រទេស​ជាង ២០០ លើ​ពិភពលោក​៕​

ដោយៈMr365

cambodiacocakhmerkomnert​ក្រុមហ៊ុន កូកាកូឡា (Coca Cola)ជំនួញប្រវត្តិសហគ្រិនភាព
Comments (0)
Add Comment