ការបង្ហោះសារនោះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ក្នុងនោះដែរ ភរិយាលោក សុវណ្ណ ឫទ្ធី ថែមទាំងបង្ហើបថាមានភស្តុតាងចាប់បានពេលប្តី និង នារីម្នាក់នោះកំពុងទាក់ទងគ្នាទៀត ។
បើងាកមកលោក សុវណ្ណ ឫទ្ធី វិញ តាមរយៈការឡាយវីដេអូមួយ កាលពីយប់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ លោកបានរៀបរាប់ទាំងអួលអាក់ និង ទាំងទឹកភ្នែកថា លោកមិនមានស្រីកំណាន់ ឬ ទំនាក់ទំនងស្នេហាអូនបងជាមួយអ្នកណាក្បត់ចិត្តប្រពន្ធកូនឡើយ ដោយរឿងគ្រប់យ៉ាងគឺជាការយល់ច្រឡំរបស់ភរិយា ក្រោយមានគេផ្លុំត្រចៀក ។
យ៉ាងណាមិញ មកដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក៏បានឃើញលោក សុវណ្ណ រិទ្ធី បានទៅជួបកូនស្រី និង ភរិយា ព្រមទាំងយកសំភារៈ យកទៅឲ្យកូនៗផងដែរ តែបើក្រឡេកទៅមើលភរិយាឯនោះវិញ ក្រោយពីស្វាមីបានមកជួបកូនៗហើយ អ្នកនាងបានបង្ហោះសារនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៨ ថា «រយៈពេលមួយឆ្នាំ ដែលអូនរង់ចាំបងជាមួយកូនស្រីបងនិងកំពុងពពោះ រហូតដល់អូនបានបង្កើតកូនស្រីពៅមួយទៀត……តែនៅពេលបងត្រលប់មកវិញមួយភ្លែតបងក៏ទៅវិញបាត់» ។
បន្ថែមពីនោះទៀតដែរ នៅយប់ថ្ងៃដដែល ភរិយាលោក សុវណ្ណ រិទ្ធី ក៏បានធ្វើការឡាយវីដេអូនៅលើគណនីហ្វេសប៊ុករបស់អ្នកនាង រៀបរាប់នូវរឿងរ៉ាវជាច្រើនខ្លួនជួបរយៈពេលកន្លងមក ក្នុងកំឡុងពេលដែលស្វាមីជាប់ពន្ធនាគារ ក៏ដូចជាពេលលោក សុវណ្ណ រិទ្ធី បានចេញមកវិញរយៈពេលមួយឆ្នាំនេះ មិនបានទៅជួបនាងដោយទុក្ខធុរៈការមើលថែចិញ្ចឹមបីបាច់កូនទាំងពីរលើនាងទាំងស្រុង ទាំងដែលនាងកំពុងមានជំងឺ។
លើសពីនោះអ្វីដែលកាន់តែធ្វើឲ្យមហាជនអ្នកគាំទ្រ ជាពិសេសនារីដែលស្រឡាញ់ស្វាមី ស្រឡាញ់កូនដូចជាភរិយាលោក សុវណ្ណ រិទ្ធី កាន់តែរំជួលចិត្តទៀតនោះ អ្នកនាងបាននិយាយក្នុងវីដេអូថា ហេតុតែអ្នកនាងស្រឡាញ់ស្វាមី អ្នកនាងចង់ឲ្យស្វាមីដឹងពីកំហុស ហើយប្រសិនបើស្វាមីអស់ចិត្តស្រឡាញ់នាង នាងសុខចិត្តរង់ចាំដំណោះស្រាយដោយការលែងលះ ប៉ុន្តែនាងអង្វរករសុំតែម្យ៉ាងប៉ុណ្ណោះ គឺបើលែងលះមែន នាងសុំយកកូនស្រីទាំងពីរមកចិញ្ចឹម ព្រោះនាងមិនចង់ឲ្យកូនបែកគ្នានោះទេ ៕