មូលហេតុដែល ហ្វូងសត្វក្ងានព្រៃ តែងហើរជារាងអក្សរV ជាពិសេសនាររដូវរងា បើតាមអ្នកវិទ្យាសាស្រ្ដសិក្សាស្រាវជ្រាវអស់រយៈពេលជាយូរមក លទ្ធផលបានបង្ហាញដូចខាងក្រោម
១. តាមរយៈនៃការហើរជាហ្វូងជាអក្សរ V សត្វក្ងានព្រៃ អាចហើរបានឆ្ងាយជាងហើរបែកហ្វូងបានរហូតដល់ទៅ៧១%។នៅពេលសត្វក្ងានព្រៃទទះស្លាប វាធ្វើអោយខ្យល់បក់ឡើងលើ ហើយវាធ្វើអោយក្ងានដែលហើយនៅខាងក្រោយហើបខ្លួនឡើងលើ។
២. នៅពេលសត្វក្ងាននៅខាងមុខគេអស់កម្លាំង វានឹងហើរត្រលប់ទៅចុងគេ ដើម្បីអនុញ្ញាតអោយក្ងានផ្សេងទៀតធ្វើជាអ្នកដឹកនាំម្ដង។
៣. ហ្វូងសត្វក្ងានដែលនៅខាងក្រោយគេ តែងស្រែកឡើងដើម្បី លើកកំលាំងចិត្ត ដល់សត្វក្ងានដែលនាំមុខគេ។
៤. បើក្ងានណាមួយហើរខុសជួរ វានឹងមានអារម្មណ៏ថាធ្ងន់ ដូច្នេះវានឹងប្រឹងហើរចូលជួរវិញជាមិនខាន។
៥. នៅពេលមានក្ងានណាមួយឈឺ ឫរបួសរហូតធ្លាក់ចេញពីជួរ មានក្ងាន២ក្បាល នឹងហើរចុះមកតាមដើម្បីការពារក្ងានមួយនោះ។ វានឹងនៅជាមួយក្ងានមួយនោះរហូតដល់ជា ឫរហូតដល់ក្ងាននោះស្លាប់ បន្ទាប់មកវានឹងចូលរួមជាមួយហ្វូងក្ងានថ្មី ឫត្រូវបង្កើតក្រុមមួយដោយខ្លួនឯង រហូតបានមួយហ្វូង។
ចំជាសត្វដ៏ឈ្លាសវៃមែនទែន តាមរយៈការចេះជួយគ្នាទៅវិញទៅមក ដោះដូរអ្នកដឹកនាំ ជួយគ្នាស្រែកដើម្បីលើកកំលាំងចិត្ត ការនាំគ្នាហើរអោយត្រូវជួ និងជួយថែទាំគ្នាពេលមានរបួស ហ្វូងក្ងានព្រៃអាចធ្វើការបានច្រើនយ៉ាង គឺច្រើនជាងពួកវាហើរតែម្នាក់ឯង។
តើអ្នកយល់យ៉ាងបន្ទាប់ពីបានដឹងអំពីការរស់នៅយ៉ាងសាមគ្គីគ្នារបស់ក្ងានព្រៃ?