ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

RIP! មួយឃ្លាដ៏រំជួលចិត្ត ក្រោយពី​គេ​យក​ឪពុក​ក្មេងស្រី ចាកចេញទៅ

298

ព្រឹទ្ធាចារ្យក្បាច់គុនល្បុក្កតោ លោកគ្រូ បានទទួលអនិច្ចកម្ម កាលពីល្ងាចថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ដែលធ្វើឱ្យមហាជនមានការសោកស្ដាយ នឹ​ង​នាំគ្នា ផ្ញើរសាររំលែកទុក្ខជូនចំពោះមរតកមនុស្សរស់ ដែល​ជាធន​ធាន​កម្រ ​សម្រាប់​គ្រួសារ ​និង យុវជន​ជំនាន់ក្រោយ ។

អ្វីដែលកាន់តែរំជួលចិត្តទៀតនោះ ក្រោយការបាត់បង់នេះ ស្រាប់តែគេ​សង្កេតឃើញកូន​ស្រីរបស់​លោកគ្រូ រស់ សេរី បានបង្ហោះរូបភាពដ៏រំជួលចិត្តមួយសន្លឹក ដែល​ក្មេង​តូច​ឈរសម្លឹង​មើល​គេអូស​គ្រែពេទ្យឪពុក ចេញទៅ ​ក្នុងអារម្មណ៍​សោកសៅ​បំផុត ​ជាមួយ​ឃ្លាថា ​ « ប៉ា វិលវិញបានទេ កុំទុក​កូន​ស្រីម្នាក់នេះឱ្យនៅឯកា » ដែល​​​ធ្វើ​ឱ្យ​ម​ហា​​​ជន​បានឃើញហើយ មានអារម្មណ៍ក្ដុកក្ដួល និង​សោក​សង្រេងជាខ្លាំង ។

យ៉ាងណាមិញ ចំពោះការបាត់បង់នេះ បើតាមលោក អូន វណ្ណសាក់ ដែលត្រូវជា​កូនប្រុស​របស់​លោក​គ្រូ រស់ សេរី បាន​រៀបរាប់​ឱ្យដឹង​ថា៖ ​« ថ្ងៃនេះ​ក្រុមគ្រួសារ​ខ្ញុំមា​ន​ទុក្ខ​ជា​ទម្ងន់ ​ស្វាមីអ្នក​ម្ដាយ​ខ្ញុំ​ទទួលមរណភាពល្ងាចនេះ នៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប ដោយសារជំងឺ រោគាពាធ ។ លោក​ឪពុក​ជាចាស់ព្រឹទ្ធាចារ្យក្បាច់​គុនល្បុក្ក​តោ​​ប្រចាំ​ខេត្តសៀមរាប ​ជាអ្នកអភិរក្ស ​និង ​ការពារ​វប្បធម៌​ស្មើជី​វិត ដល់ដង្ហើមចុងក្រោយ ។ ការបាត់បង់លោកគ្រូព្រឹទ្ធាចារ្យ គឺជាការបាត់បង់ លោកឪពុក បាត់បង់​មរតក​មនុស្សរស់ និង ធនធានដ៏កម្រ សម្រាប់ក្រុមគ្រួសារ និង កូនខ្មែរជំនាន់ក្រោយ សូមបួងសួងវិញ្ញាណក្ខន្ធ លោកឪពុកទៅកាន់ឋានបរមសុខ »

Comments
Loading...